ចិននិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
12/11/2015 11:33
(VOVworld) - នាថ្ងៃទី ១១ វិច្ឆិកា ចិននិងម៉ុងហ្គោលីបាន ចេញសេចក្តីថ្លែងការណ៍ រួមស្តីពីការធ្វើស៊ីជម្រៅទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ថែមទៀត ក្នុងកាលៈទេសៈ ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhisgiin Elbegdorj បានបញ្ចប់ដំណើរ ទស្សនសកិច្ចនៅចិនចាប់ពីថ្ងៃទី ៩ ដល់ទី ១២ វិច្ឆិកា។

ចិននិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA) (VOVworld) - នាថ្ងៃទី ១១ វិច្ឆិកា ចិននិងម៉ុងហ្គោលីបានចេញសេចក្តីថ្លែងការណ៍ រួមស្តីពីការធ្វើស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេស ទាំងពីរថែមទៀត ក្នុងកាលៈទេសៈ ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhisgiin Elbegdorj បានបញ្ចប់ដំណើរទស្សនសកិច្ចនៅចិនចាប់ពីថ្ងៃទី ៩ ដល់ទី ១២ វិច្ឆិកា។ សេចក្តីថ្លែងការណ៍រួមបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិង ម៉ុងហ្គោលី ហើយសង្កត់ធ្ងន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺ វិស័យនយោបាយសេដ្ឋកិច្ចនិងពាណិច្ជកម្ម។ ចិនគាំទ្របណ្ដាការខំប្រឹង ប្រែងរបស់ ម៉ោងហ្គោលីក្នុងការចូលរួមវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) សហប្រតិបត្តិការជាមួយប្រទេសអាស៊ីបូព៌ារក៏ដូចជា គាំទ្រប្រទេសនេះ ចូលរួមសន្និសីទកំពូលអាស៊ីបូព៌ារ ផងដែរ។ ចិនក៏បានឯកភាព ជាមួយការផ្តើម គំនិតរបស់លោក Elbegdorj សំដៅរៀបចំការសន្ទនាស្តីពី សន្តិសុខក្នុងតំបន់ អាស៊ីឦសាននៅរដ្ឋធានី Ulanbaartor នាពេលខាងមុខ។ ក៏ក្នុង ឱកាសនេះដែរ ប្រធានាធិបតី Elbegdorj បានអញ្ជើញថ្នាក់ដឹកនាំចិនចូលរួម សន្និសីទជាន់ ខ្ពស់អាស៊ី-អឺរ៉ុប (ASEM) ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេស នេះនាឆ្នាំ ២០១៦ ខាងមុខ៕
Related
More



