ចិនសង្កត់ធ្ងន់ទៅលើដំណោះស្រាយខាងការទូតសំរាប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ
18/04/2017 10:31
(VOVworld) - ថ្លែងមតិក្នុងសន្និសីទកាសែតមួយនៅ រដ្ឋធានីប៉េកាំងនាថ្ងៃទី១៨ មេសា រដ្ឋមន្រ្តីការបរទេស ចិនលោក Wang Yi បានដាស់តឿនឲ្យភាគីទាក់ទិន ទាំងអស់ ខំប្រឹងប្រែងស្វែងរកសន្តិវិធីសំរាប់ភាព តានតឹងនៅឧបទ្វីបកូរ៉េ។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi (រូបថត៖Xinhua/TTXVN) (VOVworld) - ថ្លែងមតិក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី១៨ មេសា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានដាស់តឿនឲ្យភាគីទាក់ទិនទាំង អស់ ខំប្រឹងប្រែងស្វែងរកសន្តិវិធីសំរាប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ។លោក Wang Yi សង្កត់ធ្ងន់ថានេះជាដំណោះស្រាយតែមួយគត់សំរាប់ស្ថានភាព នាបច្ចុប្បន្ន។ សេចក្ដីអំពាវនាវរបស់លោក Wang Yi ត្រូវបាននាំចេញមួយថ្ងៃ ក្រោយពីឯកអគ្គរដ្ឋ ទូតរងស.ប.បកូរ៉េប្រចាំនៅអ.ស.បប្រកាសថា ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេច ប្រឈមមុខនឹងសង្គ្រាមក្រោមគ្រប់រូបភាពជាមួយអាមេរិក៕
Related




