ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសាងសង់ផ្ទះមេត្តាធម៍វៀតណាម-កូរ៉េខាងត្បូងសំរាប់ជនក្រីក្រ
24/04/2014 11:42
Vovworld-ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសាងសង់ផ្ទះមេត្តាធម៍វៀតណាម-កូរ៉េខាងត្បូងសំរាប់ជនក្រីក្រនៅខេត្តចំនួន៦ភាគខាងត្បូងបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤មេសានៅទីក្រុងហូជីមិញ។

Vovworld-ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសាងសង់ផ្ទះមេត្តាធម៍ វៀតណាម-កូរ៉េខាងត្បូងសំរាប់ជនក្រីក្រនៅខេត្តចំនួន៦ភាគខាងត្បូងបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី២៤មេសានៅទីក្រុងហូជីមិញ។ លោក Kim Ki Young ប្រធាន វិទ្យាស្ថានមជ្ឈមណ្ឌលវប្បធម៍កូរ៉េខាងត្បូងនៅទីក្រុងហូជីមិញ (ACEF) សង្ឃឹមថា ពីគំរោងការនេះ ACEF មានបំណងរួមចំណែកលើកកំពស់ថែមទៀតទំនាក់ទំនង ជួបប្រាស្រ័យវប្បធម៍និងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសាងសង់ផ្ទះមេត្តាធម៍វៀតណាម-កូរ៉េខាងត្បូងសំរាប់ជនក្រីក្រនៅខេត្តចំនួន៦ភាគខាងត្បូង (vietnamplus.vn) នៅពិធីនេះលោក Le Van Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពខេត្ត Kien Giang បានឲ្យដឹងថា៖ “យើងខ្ញុំសប្បាយរីករាយថា ទទួលបានផ្ទះមេត្តាធម៍នេះនឹងជួយឲ្យជនក្រីក្រមានលក្ខណៈឈានឡើងផុតពីភាពក្រីក្រ។ តាមរយៈនេះនឹងបង្កើនចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនកូរ៉េខាងត្បូងកាន់តែអភិវឌ្ឍន៍ចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕”
Related
More



