VOV WorldVOV World
ទាហានអ៊ីស្រាអែលបន្តបាញ់ប្រហារលើប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា
25/11/2025 11:46
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយនិងមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីនបីនាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារពីរលើក ផ្សេងគ្នារបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា នាថ្ងៃទី ២៤ ខែវិច្ឆិកា)។
ទាហានអ៊ីស្រាអែលបន្តបាញ់ប្រហារលើប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា
ប្រជាជនប៉ាឡេស្ទីនសម្រាកនៅក្បែរគំនរបាក់បែកនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Ramadan Abed កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា កងទ័ពអាកាសរបស់ប្រទេសនេះបានធ្វើការវាយឆ្មក់លើក្រុមជនសង្ស័យជាខ្មាន់កាំភ្លើងបីនាក់ ដែលបានឆ្លងកាត់ខ្សែលឿងនៅក្នុងតំបន់ Khan Younis ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល។ IDF បានបញ្ជាក់ថា ជនសង្ស័យជាសកម្មប្រយុទ្ធបានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីដើមខែតុលានៅហ្គាហ្សា ហើយបានបង្កការគំរាមកំហែងដោយផ្ទាល់ដល់ទាហានអ៊ីស្រាអែល ដែលបង្ខំឱ្យកងទ័ពអ៊ីស្រាអែលចាត់វិធានការដើម្បីលុបបំបាត់ការគំរាមកំហែងនេះ៕

More