ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក
29/09/2015 08:07
(VOVworld)-ថ្លែងមតិក្នុងជំនួបសន្ទនាគោលនយោបាយ ស្តីពីទំនាក៉ទំនងវៀតណាមអាមេរិក ក្នុងឱកាសរំលឹក ខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក (VOVworld)-ថ្លែងមតិក្នុងជំនួបសន្ទនាគោលនយោបាយ ស្តីពីទំនាក៉ទំនងវៀត ណាមអាមេរិក ក្នុងឱកាសរំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេស ទាំងពីរនារសៀលថ្ងៃទី ២៨កញ្ញានៅទីស្នាក់ការសមាគមអាស៊ីក្រុងញូវយ៉ក លោកប្រ ធានរដ្ឋវៀតណាម Truong Tan Sang បានសង្កត់ធ្ងន់ថា ផលប្រយោជន៍សារវ័ន្តដែល ភាគីទាំងពីរចែករំលែកជាមូលហេតុ និងកម្លាំងចលករ សម្រាប់ជួយប្រទេសទាំង ពីរឆ្លងផុតអតីតកាលនៃសង្គ្រាមនិងរាល់ការ ខ្វែងគំនិត ដើម្បីក្លាយទៅជាដៃគូលើ គ្រប់វិស័យរបស់គ្នា។ ដើម្បីជាក់ស្តែងបនីយកម្មនិងធ្វើឲ្យ ស៊ីជម្រៅនូវទំនាក់ទំនងដៃ គូលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក លោក Truong Tan Sang បានចាត់ ទុកថា ភាគីទាំងពីរគប្បីរួមគ្នា អនុវត្តយ៉ាងសកម្មសេចក្តីថ្លែងការណ៍រួម ស្តីពីទស្សន វិស័យរួមវៀតណាមអាមេរិក និងសេចក្តីថ្លែងការណ៍ ស្តីពីដៃគូលើគ្រប់វិស័យ វៀត ណាម-អាមេរិក។ ក្នុងនោះកសាងជំនឿជាក់ ជាពិសេសគឺទំនុកទុកចិត្តនយោបាយ។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម ក៏បានឆ្លើយសំនួរជាច្រើនរបស់ មន្ត្រី អ្នក ប្រាជ្ញ និងតំណាងអង្គភាពអាជីវកម្មអាមេរិក ស្តីពីយថាទស្សន៍អភិវឌ្ឍន៍ របស់វៀតណាមសក្តានុភាពនិងឱកាសចំពោះវៀតណាមពេលដែលចូលរួមចរចារ លើកិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក TPP បញ្ហាដោះស្រាយជំលោះ ឬទប់ទល់ ជាមួយបំរ៉ែបំរួលអាកាសធាតុ និងសិទ្ធិមនុស្សជាដើម៕
Related
More



