VOV WorldVOV World
ទីក្រុងហូជីមិញទាក់ទាញទុន​ FDI កើនឡើង ២៤,២%
26/12/2025 10:40
(VOVWORLD) - នៅឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីបរទេស(FDI)សរុបដែលបានចុះបញ្ជី នៅទីក្រុងហូជីមិញត្រូវបានប៉ាន់ប្រមាណជិត ៨,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤.២% បើធៀបនឹងឆ្នាំ ២០២៤។ នេះគឺជាតួរលេខវិជ្ជមាន ដែលបង្ហាញពីភាពទាក់ទាញរបស់ទីក្រុង ចំពោះវិនិយោគិនបរទេស។
ទីក្រុងហូជីមិញទាក់ទាញទុន​ FDI កើនឡើង ២៤,២%
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយតំណាងក្រសួងហិរញ្ញវត្ថុ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃទីក្រុងហូជីមិញនាថ្ងៃទី ២៥ ខែធ្នូ។ កុងតឺន័រនៅកំពង់ផែ Tan Cang - Cat Lai ក្នុងទីក្រុងហូជីមិញ។ រូបថត៖ VOV យោងតាមក្រសួងហិរញ្ញវត្ថុ រហូតមកដល់ចុងឆ្នាំនេះ ទីក្រុងហូជីមិញនៅតែឈានមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញ FDI ដោយមានទុនវិនិយោគដែលមានសុពលភាពសរុបចំនួន ១៤១,៩ ពាន់លានដុល្លារអាមេរិក។ ទាក់ទងនឹងវិស័យនីមួយៗ គិតត្រឹមខែធ្នូ ឧស្សាហកម្មកែច្នៃ និងផលិតកម្មនាំមុខគេជាមួយនឹងគម្រោងវិនិយោគថ្មីដែលបានចុះបញ្ជីជិត ៥.៨៣០ គម្រោង ជាមួយដើមទុនសរុបជាង ៧៥.៤ ពាន់លានដុល្លារ។ បន្ទាប់មកគឺអចលនទ្រព្យ ពាណិជ្ជកម្មលក់ដុំនិងលក់រាយ ការជួសជុលរថយន្ត និងម៉ូតូ។ល។ មន្ទីរហិរញ្ញវត្ថុទីក្រុងហូជីមិញបានបញ្ជាក់ថា នៅឆ្នាំ ២០២៥ មានប្រទេស និងតំបន់ដែនដីចំនួន ៨៩ មកវិនិយោគនៅទីក្រុងហូជីមិញ ក្នុងនោះ ប្រទេសសិង្ហបុរីនាំមុខគេជាមួយនឹងដើមទុនចុះបញ្ជីចំនួន ២.១ ពាន់លានដុល្លារ។ ទីក្រុងហូជីមិញបានតំរង់ទិសសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសលើផ្នែកនិងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ថាមពលបៃតង និងបច្ចេកវិទ្យាខ្ពស់៕
TAG
VOV/VOVworld/ទីក្រុងហូជីមិញ/ទុនវិនិយោគ​/FDI/សេដ្ឋកិច្ច