ទីក្រុងហូជីមិញនិង Guangxi (ចិន)ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
24/04/2014 10:13
Vovworld-នារសៀលថ្ងៃទី២៣មេសា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Manh Ha បានទទួលជួបលោក Ouyang Weimin ទេសាភិបាលរងទីក្រុង Guangxi ចិន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ទីក្រុងហូជីមិញនិង Guangxi (ចិន)ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ (vietnamplus.vn) Vovworld-នារសៀលថ្ងៃទី២៣មេសា អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញលោក Le Manh Ha បានទទួលជួបលោក Ouyang Weimin ទេសា ភិបាលរងទីក្រុង Guangxi ចិន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Le Manh Ha បានឲ្យដឹងថា ទីក្រុងហូជីមិញយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងជាមួយដំបន់នានារបស់ចិន។ ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចស្វាគមន៍និងបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មរបស់ Guangxi មកស្វែង យល់សហប្រតិបត្តិការវិនិយោគ។ វាយតំលៃខ្ពស់នូវសក្ដានុភាពសហប្រតិបត្តិការអភិវឌ្ឍន៍រវាងដំបន់ទាំងពីរ លោកទេសាភិបាលរងទីក្រុង Guangxi លោក Ouyang Weimin បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ទីក្រុងហូជីមិញលើកនេះសំដៅរៀបចំ ការជួបប្រាស្រ័យទាក់ទិនដល់វិស័យហិរញ្ញវត្ថុជាមួយការចូលរួមរបស់អង្គភាព អាជីវកម្មចំនួន៣០០៕
Related
More



