ទីក្រុងហូជីមិញបូកសរុបរយៈពេល៥ឆ្នាំអនុវត្តគោលនយោបាយកសិករកសិកម្មនិងជនបទ។
12/09/2013 12:08
Vovworld-ទីក្រុងហូជីមិញបានបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧នីតិកាលទី១០

ក្រោយរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្ត តំលៃផលិតកម្មកសិកម្មនិង មុខមាត់ជនបទរបស់ទីក្រុងហូជីមិញកាន់តែបានរីកចំរើន។ (baocongthuong.com.vn) Vovworld-នាព្រឹកថ្ងៃទី១២កញ្ញា គណៈកម្មាធិការបក្សទីក្រុងហូជីមិញបាន បូកសរុបរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧នីតិកាលទី១០ អំពីកសិកម្ម កសិករ ជនបទ ដំណាក់កាល២០០៩-២០១៣។ ក្រោយរយៈពេល ៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្ត តំលៃផលិតកម្មកសិកម្មនិងមុខមាត់ជនបទរបស់ ទីក្រុងហូជីមិញកាន់តែបានរីកចំរើន។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មក៏បានរួម ចំណែកលើកកំពស់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនដំបន់ជនបទកាត់ បន្ថយចំនួនគ្រួសារក្រីក្រ។ ពីឥឡូវដល់ឆ្នាំ២០១៥និងទិសដៅដល់ឆ្នាំ២០២០ ទីក្រុងហូជីមិញបន្តអនុវត្តគោលដៅអភិវឌ្ឍន៍កសិកម្មតាមទិសនគរទំនើប ប្រសិទ្ធ ភាព ចីរភាព ខំប្រឹងប្រែងល្បឿនកំណើនជាមធ្យមជាង៥%ក្នុងមួយឆ្នាំនិងជាសារវន្ត សំរេចបទដ្ឋានជនបទថ្មីចំនួន១៩នៅឃុំជនបទថ្មីចំនួន៥៦៕
Related
More





