ទីក្រុងហូជីមិញវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម៤ខែដើមឆ្នាំ
24/04/2014 11:02
Vovworld-តាមការវាយតំលៃរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២៤មេសា ស្ថានភាពសេដ្ឋកិច្ចសង្គម៤ខែដើមឆ្នាំមានបំរែបំរួលសកម្ម គោលដៅសេដ្ឋកិច្ចសង្គមសំខាន់ជាច្រើនបន្តមានកំណើនស្ថិរភាព។

ទីក្រុងហូជីមិញវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម៤ខែដើមឆ្នាំ (VOV) Vovworld-តាមការវាយតំលៃរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២៤មេសា ស្ថានភាពសេដ្ឋកិច្ចសង្គម៤ខែដើមឆ្នាំមាន បំរែបំរួលសកម្ម គោលដៅសេដ្ឋកិច្ចសង្គមសំខាន់ជាច្រើនបន្តមានកំណើនស្ថិរភាព។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល៤ខែដើមឆ្នាំកើនឡើង៥,២%បើប្រៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចំណូលទេសចរណ៍កើនឡើងជិត១៣%។ ទីក្រុង ក៏បង្កើតការងារធ្វើថ្មីសំរាប់ពលករជិត៤១ពាន់នាក់។ លោក Le Hoang Quan ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានវាយតំលៃថា៖ “សេចក្តីសំរេចចិត្តដែលរដ្ឋសភាបានដាក់ចេញគោលដៅអតិផរណាក្រោម៧%។ នាបច្ចុប្បន្នសន្ទស្សន៍ប្រើប្រាស់ត្រឹមតែកើនឡើង០,១៤%បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ មានលទ្ធភាពទីក្រុងទទួលបានគោលដៅរាំងស្កាត់អតិផរណា។ ទទួល បានលទ្ធផលនេះដោយសារទីក្រុងបានព្យាយាមអនុវត្តក្រុមដំណោះស្រាយក្នុងរយៈ ពេលកន្លងមក៕”
Related
More



