VOV WorldVOV World
EU នាំចេញលក្ខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
20/03/2015 08:35
(VOVworld) – ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៨ បានសម្រេចរក្សាបណ្ដាបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី រហូតដល់ពេលណាកិច្ចព្រមព្រៀង ទីក្រុង Minsk ស្តីអំពីវិបត្តិ អ៊ុយក្រែនត្រូវបានអនុវត្តដ៏ពេញលេញ។
EU នាំចេញលក្ខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
EU នាំចេញលក្ខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (Image; VNA) (VOVworld) – ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៨ បានសម្រេចរក្សាបណ្ដាបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីរហូតដល់ពេលណាកិច្ច ព្រមព្រៀង ទីក្រុង Minsk ស្តីអំពីវិបត្តិអ៊ុយក្រែនត្រូវបានអនុវត្តដ៏ពេញលេញ។ ដោយហេតុនេះ បទដាក់ទណ្ឌកម្មនឹងអូសបន្លាយដល់ចុងឆ្នាំ ២០១៥ ដើម្បីភាគី ទាក់ទិននានាអនុវត្ត រាល់មាត្រាក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk។ ក្នុងសេចក្តី ថ្លែងការណ៍រួមដែលត្រូវបាន នាំចេញបន្ទាប់ពីសន្និសីទកំពូល នាថ្ងៃទី ១៩ មិនា  EU សម្រេចតភ្ជាប់បទដាក់ ទណ្ឌកម្មជាមួយដំណើការអនុវត្តកិច្ចព្រមព្រៀង ទីក្រុង Minsk។ ការពន្យាពេលបទដាក់​ទណ្ឌកម្មនឹងត្រូវបានពិភាក្សានា ៦ ខែខាងមុខក្រោយការវិភាគដ៏លំអិតជំលោះនៅ តំបន់ខាងកើតអ៊ុយក្រែន៕

More