VOV WorldVOV World
EU បារាំង និងអាល្លឺម៉ង់ ប្រឆាំងជំទាស់នឹងការហាមឃាត់ទិដ្ឋាការរបស់អាមេរិកលើអ្នកគ្រប់គ្រងបច្ចេកវិទ្យាអឺរ៉ុប
25/12/2025 11:32
(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែធ្នូ សហភាពអឺរ៉ុប (EU) បារាំង និងអាល្លឺម៉ង់ បានបញ្ចេញ សំឡេងប្រឆាំងជំទាស់នឹងការដាក់បម្រាមទិដ្ឋាការរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump លើពលរដ្ឋអឺរ៉ុបចំនួន ៥ នាក់ ក្នុងនោះមានអតីតស្នងការសហ ភាពអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង លោក Thierry Breton; សកម្មជនមកពីអង្គការ HateAid របស់អាល្លឺម៉ង់ និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមឌីជីថល (CCDH)។
EU បារាំង និងអាល្លឺម៉ង់ ប្រឆាំងជំទាស់នឹងការហាមឃាត់ទិដ្ឋាការរបស់អាមេរិកលើអ្នកគ្រប់គ្រងបច្ចេកវិទ្យាអឺរ៉ុប
សហរដ្ឋអាមេរិកបានចោទប្រកាន់បុគ្គលទាំងនេះពីអំពើជំរុញការត្រួតពិនិត្យសេរីភាពក្នុងការបញ្ចេញមតិ ឬកំណត់គោលដៅដោយអយុត្តិធម៌លើក្រុមហ៊ុនបច្ចេក វិទ្យាអាមេរិក តាមរយៈ បទប្បញ្ញត្តិផ្លូវច្បាប់ដ៏តឹងរ៉ឹង។ ប្រតិកម្មនឹងកាយវិកានេះរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបបានព្រមានថា នឹងចាត់វិធានការឆ្លើយតបយ៉ាង "ឆាប់រហ័ស និងប្ដូរផ្ដាច់"។ ពីប្រទេសបារាំង លោកប្រធានាធិបតី Emmanuel Macron បានចាត់ទុកថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺសំដៅធ្វើ ឱ្យចុះខ្សោយនូវអធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះ ក្រសួងយុត្តិធម៌អាល្លឺម៉ង់បានសង្កត់ធ្ងន់ថា ការហាម ឃាត់ទាំងនេះគឺ "មិនអាចទទួលយកបានឡើយ" ព្រមទាំងអះអាងថា ការការពារអ្នក ប្រើប្រាស់ពីខ្លឹមសារដែលញុះញង់ការស្អប់ខ្ពើមខុសច្បាប់ គឺស្របតាមប្រព័ន្ធរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ ហើយមិនអាចត្រូវបានមួលបង្កាច់ទៅជា "ការត្រួតពិនិត្យ" បានទេ៕
TAG
VOV/VOVworld/EU/បារាំង/អាល្លឺម៉ង់/ប្រឆាំងជំទាស់/ហាមឃាត់ទិដ្ឋាការ/អាមេរិក/អ្នកគ្រប់គ្រងបច្ចេកវិទ្យា/អឺរ៉ុប

More