ហ្វីលីពីនជានិច្ចកាលជាដៃគូសំខាន់របស់វៀតណាមនៅក្នុងតំបន់
19/03/2015 11:32
(VOV)_នារសៀលថ្ងៃទី១៩ មិនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយឧត្តមនាវីទោJesus C.Milan បញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន ដែលកំពុងមកបំបេញទស្សនកិច្ចនៅវៀតណាម។

ឧត្តមសេនីយឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយឧត្តមនាវីទោJesus C.Milan បញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន (VOV)_នារសៀលថ្ងៃទី១៩ មិនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយ ឧត្តមនាវីទោJesus C.Milan បញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន ដែលកំពុងមក បំបេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧត្តមសេនីយឯក Do Ba Ty បានអះអាងថា៖ ហ្វីលីពីនជានិច្ចកាលជាដៃគូ១ក្នុងចំណោមដៃគូសំខាន់របស់វៀតណាម នៅក្នុងតំបន់ ហើយបានសម្ដែងនូវក្តីសោមនរីករាយចំពោះការដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ បានឯកភាពចំពោះការផ្តួចផ្តើមគំនិត លើកកំពស់ទំនាក់ទំនងរវាង ប្រទេសទាំងពីរឡើងកំរិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែរ។ ឧត្តមនាវីទោJesus C.Milan ក៏បានសម្ដែងនូវការប្តេជ្ញាចិត្ត ខំប្រឹងប្រែងធ្វើអស់ ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
Related
More



