ជាលើកដំបូង តម្លៃនាំចេញ-នាំចូលរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារ
26/12/2025 10:08
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែធ្នូ នាយកដ្ឋានគយបានរៀបចំពិធីអប់អរសាទរ ជាលើកដំបូងដែលតម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាកម្រិតខ្ពស់បំផុតតាំងពីមុនមក ដោយគូសសញ្ញាសម្គាល់ដ៏សំខាន់មួយនៃខឿនសេដ្ឋកិច្ច ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។

ពិធីអប់អរសាទរ ជាលើកដំបូងដែលតម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារអាមេរិក។ រូបថត៖ Thuy Duong/bnews.vnanet.vn តាមនោះ តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមនៅឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណប្រហែល ៩២០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៩% បើធៀបនឹងឆ្នាំមុន។ លទ្ធផលនេះធ្វើឱ្យវៀតណាមស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចទាំង ២៥ ដែលមានតម្លៃនាំចេញ-នាំចូលធំជាងគេបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនោះ យោងតាមនាយកដ្ឋានគយ លទ្ធផលនេះបញ្ជាក់បន្ថែមទៀតអំពីឋានៈរបស់វៀតណាមជាសេដ្ឋកិច្ចបើកចំហរខ្ពស់ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដែលជាចំណុចភ្លឺក្នុងពាណិជ្ជកម្មតំបន់ និងពិភពលោក។ យោងតាមអង្គការ WTO បច្ចុប្បន្ននេះ វៀតណាមស្ថិតនៅលំដាប់ទី ២១ ក្នុងការនាំចេញ និងលំដាប់ទី ២០ ក្នុងការនាំចូលទូទាំងពិភពលោក ដែលកើនឡើង ១១ និង ១២ លំដាប់បើធៀបនឹងរយៈពេល ១០ ឆ្នាំមុន។ តុល្យភាពពាណិជ្ជកម្មបានរក្សាបាននូវអតិរេករយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ដោយឡែកឆ្នាំ ២០២៥ អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណឈានដល់ ២១,២ ពាន់លានដុល្លារអាមេរិក៕
TAG
VOV/VOVworld/ការនាំចេញ-នាំចូល/ វៀតណាម/សេដ្ឋកិច្ច/អតិរេកពាណិជ្ជកម្ម
Related
More





