VOV WorldVOV World
ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារ TPP
24/07/2013 07:17
(VOVworld) – នាថ្ងៃទី ២៣ កក្កដា ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារអំពី កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរី ធំបំផុតលើសកលលោក។
ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារ TPP
ប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារអំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ២៣ កក្កដា ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារ អំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរី ធំបំផុតលើសកលលោក។ បណ្ដាមន្ត្រីជប៉ុនបានឲ្យដឹងថា៖ ក្នុងរយៈពេល ៣ ថ្ងៃ ចុងក្រោយនៃរង់ចរចារនេះដែលបានប្រព្រឹត្តទៅនៅម៉ាឡេស៊ី គណៈប្រតិភូជប៉ុន គ្រាន់តែដំណើការចរចារអំពីកម្មសិទ្ធិបញ្ញា បរិស្ថាន បញ្ហាគត្តិយុត្តនិង បែបបទ។ រដ្ឋាភិបាលជប៉ុនកំពុងស្វែងរកវិធានការលុបចោលរាល់ឧបសគ្គពាណិជ្ជកម្ម​ សំដៅជំរុញការនាំចេញរថយន្តនិងបណ្ដាមុខទំនិញកែច្នៃផ្សេងៗ ទៀត។ ប៉ុន្តែ ជប៉ុននៅសន្យាការពារបណ្ដាមុខទំនិញកសិផលរបស់ខ្លួនតាមរយៈ វាយពន្ធនាំ ចូលចំពោះមុខទំនិញនេះ។ តាមគំរោង គណៈប្រតិភូជប៉ុននឹងដំណើរការ ចរចារដោយឡែកជាមួយគណៈប្រតិភូនៃប្រទេសផ្សេងទៀត ដើម្បីប្រមូល ផ្តុំព័ត៌មាននិងពន្យល់អំពីទស្សនៈរបស់តូក្យូចំពោះបញ្ហាពោលខាងលើ៕

More