ជូនអាហារូបករណ៍ចំនួន១៨០ចំណែកសំរាប់ក្រសួងទេសចរណ៍កម្ពុជា។
12/09/2013 11:54
Vovworld-សាលាបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សទេសចរណ៍សំរាប់កម្ពុជា

ផ្នែកទេសចរណ៍ដែលកំពុងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា (VOV) Vovworld-នាពេលថ្មីៗនេះ លោកថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Hoang Tuan Anh រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានមកទស្សនានិងធ្វើការនៅសាលាជាន់ខ្ពស់វប្បធម៍សិល្បៈនិងទេសចរណ៍ Sai Gon។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណ សាលាបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលប្រភពធនធាន មនុស្សទេសចរណ៍សំរាប់កម្ពុជានិងអាហារូបករណ៍ចំនួន១៨០ដែលសាលាបាន លៃទុកឲ្យក្រសួងទេសចរណ៍នៃប្រទេសនេះ។ លោក ថោងខុនបានឲ្យដឹងថា ក្រសួងទេសចរណ៍កម្ពុជានឹងបង្កលក្ខណៈដើម្បីសាលាជាន់ខ្ពស់វប្បធម៍សិល្បៈ និងទេសចរណ៍ Sai Gon សាងសង់សាខារបស់សាលាសំដៅបណ្ដុះបណ្ដាល ប្រភពធនធានមនុស្សបំរើឲ្យផ្នែកទេសចរណ៍ដែលកំពុងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃនៅកម្ពុជា៕
Related





