VOV WorldVOV World
ការចរចារជាន់ខ្ពស់រវាងជប៉ុននិងអាមេរិក
24/04/2014 11:05
(VOVworld) –ពិធីទទួលថ្នាក់រដ្ឋចំពោះប្រធានាធិបតី អាមេរិក លោក Barack Obama បានប្រព្រឹត្តទៅ នាព្រឹក ថ្ងៃទី ២៤ មេសា នៅរដ្ឋធានីតូក្យូរបស់ជប៉ុន។
ការចរចារជាន់ខ្ពស់រវាងជប៉ុននិងអាមេរិក
ប្រធានាធិបតីអាមេរិក លោក Barack Obama បានដំណើរការចរចារជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: VOV) (VOVworld) –ពិធីទទួលថ្នាក់រដ្ឋចំពោះប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៤ មេសា នៅរដ្ឋធានីតូក្យូរបស់ជប៉ុន។ បន្ទាប់ពិធីទទួលជួបសន្ទនា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន ដំណើរ​ការចរចារជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe សំដៅ បន្កើនថែម ទៀតទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំង ២។ ថ្លែងមតិក្នុងការ ចរចារនេះ នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចាត់ទុកថា៖ ដំណើរ ទស្សនកិច្ចនៅទ្វីបអាស៊ី របស់ប្រធានាធិបតី Obama គឺជាភ័ស្តុតាងឲ្យគោល នយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់អាមេរិក។  ជប៉ុនមានគោលបំណងពង្រីក តួនាទីសំខាន់នៃទំនាក់ទំនងសម្ព័ន្ធមិត្តរវាងជប៉ុន-អាមេរិកក្នុងការរក្សាសន្តិភាព និងភាពសម្បូររុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រីឯខ្លួនវិញ ប្រធានាធិបតី Barack Obama បានចាត់ទុកថា៖ ទំនាក់ទំនងរវាងអាមេរិកនិងជប៉ុនគឺជា គ្រឹះស្ថានសំរាប់សន្តិសុខក្នុងតំបន់។ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទរវាងប្រទេសទាំង ២ រាល់បញ្ហាសន្តិសុខក្នុងតំបន់នឹងត្រូវបានដោះ ស្រាយ។ ទន្ទឹមនឹងនោះ​ កិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចជួរមុខចំនួន ២ លើសកលលោកនឹងបង្កឱកាសកសាងអង្គការសេដ្ឋកិច្ចខ្លាំងក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។ បន្ទាប់ពីការចរចារនេះ ប្រទេសទាំង ២ បានចេញសេចក្តីថ្លែងការរួម។ តាមនោះ សេចក្តីថ្លែងការរួមនឹងកំណត់ដ៏ច្បាស់លាស់ថា៖ ជំលោះជុំវិញប្រជុំកោះដែលត្រូវ បានហៅថា Senkaku តាមភាសាជប៉ុននិង Dao Yu តាមភាសាចិន នឹងចំណុះក្រប ខ័ណ្ឌ អនុវត្តរបស់សន្ធិសញ្ញាសន្តិសុខរវាងអាមេរិកនិងជប៉ុន។ ព្រមទាំង អាមេរិក ប្រឆាំង ជំទាស់រាល់សកម្មភាពដោយឯតោភាគីដែលបង្កអន្តរាយដល់សិទ្ធិគ្រប់ គ្រងប្រជុំកោះនេះ របស់ជប៉ុន ទៀតផង៕

More