ការចរចារអំពីធានានិងជំរុញសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ
09/12/2013 11:52
Vovworld-“ធានានិងជំរុញសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម”ជាប្រធានបទនៃការចរចារដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហាណូយ។

ការចរចារអំពីធានានិងជំរុញសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ (VOV) Vovworld-“ធានានិងជំរុញសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម”ជាប្រធានបទនៃការចរចារដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៩ធ្នូនៅទីក្រុងហាណូយ។ បណ្ដាមតិបានឯកភាពថា រដ្ឋធម្មនុញ្ញសាធារណរដ្ឋ សង្គមនិយមវៀតណាមដែលទើបនឹងបានរដ្ឋសភាអនុម័តបានបង្ហាញច្បាស់នូវ វឌ្ឍន៍ភាពរបស់រដ្ឋវៀតណាមអំពីសិទ្ធិមនុស្ស។ តាមនោះ ជំពូកអំពីសិទ្ធិមនុស្ស ត្រូវបានរៀបចំនៅជំពូកទី២បន្ទាប់ពីជំពូកអំពីរបបនយោបាយ ក្នុងនោះបំពេញ បន្ថែមខ្លឹមសារថ្មីជាច្រើនអំពីសិទ្ធិមនុស្ស។ ដើម្បីអនុវត្តសិទ្ធិមនុស្សប្រកបដោយ ប្រសិទ្ធិភាព បណ្ដាដំណាងបានលើកឡើងវិធានការជាច្រើន ក្នុងនោះសង្កត់ធ្ងន់ថា ត្រូវសុក្រិដ្ឋប្រព័ន្ធច្បាប់អំពីសិទ្ធិមនុស្ស សុក្រិដ្ឋក្បាលម៉ាស៊ីនរដ្ឋ ផ្សព្វផ្សាយ ឃោសនាអំពីសិទ្ធិមនុស្សក្នុងប្រជាជនគ្រប់ស្រទាប់និងបង្កើនឃោសនាកិច្ចការ បរទេស៕
Related
More



