VOV WorldVOV World
ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុត្រូវមានការចូលរួមរបស់ប្រជាជននិងអង្គភាពអាជីវកម្ម
06/04/2015 07:52
Vovworld-ដើម្បីទប់ទល់ប្រកបដោយមានប្រសិទ្ធភាពទៅ នឹងបំរ៉ែបំរួល​អាកាស​ធាតុទន្ទឹមនឹងភាពម្ចាស់ការ
ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុត្រូវមានការចូលរួមរបស់ប្រជាជននិងអង្គភាពអាជីវកម្ម
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Nguyen Minh Quang ក្នុងនាទី ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ (VOV)         Vovworld-ដើម្បីទប់ទល់ប្រកបដោយមានប្រសិទ្ធភាពទៅនឹងបំរ៉ែបំរួល​ អាកាស​ធាតុទន្ទឹមនឹងភាពម្ចាស់ការការខំប្រឹងប្រែងរបស់រដ្ឋការជួយឧបត្ថម្ភ​របស់ ​អន្តរជាតិ ត្រូវមានការចូលរួមជាក់ស្ដែងរបស់ប្រជាជនអង្គការនយោបាយ​សង្គមក៏ ដូចជាអង្គភាពអាជីវកម្ម។ នេះជាមតិរបស់រដ្ឋមន្ត្រីក្រសួងធនធាននិង​បរិស្ថានលោក Nguyen Minh Quang ក្នុងនាទី ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ នាថ្ងៃទី៥មេសា។ តាមរដ្ឋមន្ត្រី Nguyen Minh Quang ថា វៀតណាមជាប្រទេស​មួយ​ក្នុងចំណោមប្រទេស ចំនួន៥លើពិភពលោករងឥទ្ធិពលច្រើនបំផុតនៃបំរ៉ែ​បំរួលអាកាសធាតុ។ លោក Nguyen Minh Quang បានឲ្យដឹងថា នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមបានផ្សព្វ ផ្សាយយុទ្ធសាស្ត្រផែនការសកម្មភាពជាតិអំពីបំរ៉ែបំរួលអាកាសធាតុ កម្មវិធីគោលដៅ ជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។​ នាឆ្នាំ២០១៥ រដ្ឋាភិបាលលៃទុកថវិការ៣ លានលានដុងដើម្បីវិនិយោគសំរាប់​សកម្មភាពបន្ទាន់សំដៅសម្របសម្រួលនឹង បំរ៉ែបំរួលអាកាសធាតុ៕

More