VOV WorldVOV World
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បណ្ដា​បេក្ខជន​ជំរុញខ្លាំង​សកម្មភាព​ឃោសនាបោះឆ្នោត
28/10/2020 07:14
(VOVWORLD) - យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ បន្តត្រូវបានបណ្ដាបេក្ខជនជំរុញកាលពីថ្ងៃទី ២៧ ខែតុលា។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បណ្ដា​បេក្ខជន​ជំរុញខ្លាំង​សកម្មភាព​ឃោសនាបោះឆ្នោត
 ប្រធានាធិបតីអាមេរិក(ឆ្វេង) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ  (រូបថត៖ AFP / VNA) ជាក់ស្ដែង ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើដំណើរទៅកាន់រដ្ឋចំនួន ៣ ដែលលោកធ្លាប់បានឈ្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៦ ក្នុងនោះមានការឃោសនាបោះឆ្នោត ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២៧ ខែតុលា នៅទីក្រុង Lansing រដ្ឋ Michigan មុនពេលលោកធ្វើការឃោសនាបោះឆ្នោតនៅ West Salem រដ្ឋ Wisconsin។ យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក Donald Trump ក្នុងថ្ងៃទី ២៧ ខែតុលា បានបញ្ចប់នៅឯទីតាំងចុងក្រោយនៅ Omaha រដ្ឋ Nebraska។ ក្នុងពេលនោះ បេក្ខជនអនុប្រធានាធិបតី លោក Mike Pence បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Greensboro (North Carolina) និង Greenville (South Carolina) ផងដែរ៕

More