VOV WorldVOV World
ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង
07/05/2015 08:31
(VOVworld) – នាថ្ងៃទី ៧ ឧសភា ចក្រភពអង់គ្លេសនិង អៀឡង់ខាងជើង បានរៀបចំការបោះឆ្នោតសកលដើម្បី បង្កើតរដ្ឋសភាថ្មី។
ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង
ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី ៧ ឧសភា ចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានរៀបចំការបោះឆ្នោតសកលដើម្បីបង្កើតរដ្ឋសភាថ្មី។ ការបោះឆ្នោតនេះ នឹងសម្រេច សមាសភាពនៃរដ្ឋាភិបាលនាអាណត្តិ ៥ ឆ្នាំខាងមុខ ផងដែរ។ បណ្ដាទីកន្លែងក្នុងទូទាំង ប្រទេសបានបើកទ្វាចាប់ពីម៉ោងទី ៧ ដល់ម៉ោងទី ២២ តាមម៉ោងតំបន់។ អ្នកបោះឆ្នោត អង់គ្លេសនឹងជ្រើសរើសសមាជិសភា ចំនួន ៦៥០ នាក់ក្នុងចំណោមបក្ខជនចំនួន ៣៩០០ នាក់ចូលរួមការបោះ ឆ្នោតលើកនេះ។ គណៈបក្សនយោបាយណាដែលទទួលបានអាសនៈ ច្រើនជាងគេក្នុងរដ្ឋសភានឹងទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាលនិងថ្នាក់ ដឹកនាំនៃគណៈបក្សនោះនឹងក្លាយទៅជានាយករដ្ឋមន្ត្រី។ ក្នុងយុទ្ធនាការ ចលនា សម្លេងគាំទ្រ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ជា និច្ចកាលសង្កត់ធ្ងន់ទៅលើស្នាដៃរបស់គណៈបក្សអភិរក្សក្នុងការនាំប្រទេស អង់គ្លេសរួធផុតពីការឱនភាពសេដ្ឋកិច្ចដើម្បីទទួលបានល្បឿនកំណើនខ្ពស់ ក្នុងចំណោមបណ្ដាខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ កាត់បន្ថយ ១/៣ កំរិតបាត់អាជីព។ ក្នុងពេលជាមួយគ្នានោះ អ្នកដឹកនាំនៃ គណៈបក្សការងារ លោក Ed Miliband បានសន្យាដោះស្រាយ “វិបត្តិគុណភាពជីវភាព រស់នៅ”របស់ប្រជាជន អង់គ្លេស។ ឧបនាយកដ្ឋមន្ត្រីនិងជាប្រធានគណៈបក្សប្រជាធិបបតេយ្យនិង សេរី (Lib Dem) លោក Nick Clegg បានអះអាងថា៖ លោកនឹងខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពសំរាប់ប្រទេសអង់គ្លេស ហើយជឿជាក់ថា៖ Lib Dem នឹងដណ្តើម បានអាសនៈចាំបាច់ក្នុងរដ្ឋសភា៕

More