VOV WorldVOV World
ការបោះប្រជាមតិនៅទួរគី៖អង់ការ៉ាប្រឆាំងជំទាស់ការរិះគន់របស់ OSCE
18/04/2017 10:35
(VOVworld) - នាថ្ងៃទី១៧ មេសា ទួរគីបានរិះគន់យ៉ាង ខ្លាំងក្លាទៅលើការវាយ តំលៃរបស់អ្នកសង្កេតការណ៍ អន្តរជាតិទាក់ទិនដល់ការបោះប្រជាតមិអំពីផែនការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមុននោះមួយថ្ងៃ​ ដែលជ័យ ជំនះគឺរបស់កម្លាំងគាំទ្រ ប្រធានាធិបតីលោក Tayyip Erdogan។
ប្រធានាធិបតីទួរគីលោក Tayyip Erdogan (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៧ មេសា ទួរគីបានរិះគន់យ៉ាងខ្លាំងក្លាទៅលើការវាយ តំលៃរបស់អ្នកសង្កេតការណ៍អន្តរជាតិទាក់ទិនដល់ការបោះប្រជាតមិអំពីផែនការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមុននោះមួយថ្ងៃ​ ដែលជ័យជំនះគឺរបស់កម្លាំងគាំទ្រ ប្រធានាធិបតីលោក Tayyip Erdogan។អញ្ជើញថ្លែងមតិចំពោះមុខអ្នកគាំទ្ររាប់ពាន់ នាក់ដែលប្រមូលផ្ដុំនៅខាងក្រៅវិមានប្រធានាធិបតីនោះ លោក Erdogan បានស្នើ ឲ្យអ្នកសង្កេតការណ៍អន្តរជាតិដែលបានរិះគន់លទ្ធផលនៃការបោះប្រជាមតិពោល ខាងលើនោះ គប្បីប្រតិបត្តិយ៉ាងត្រឹមត្រូវតាមឋានៈរបស់ខ្លួន។លោក ចាត់ទុកថា ទួរគីបានរៀបចំការបោះប្រជាមតិប្រជាធិបតេយ្យបំផុតដែលមិនធ្លាប់មាននៅលោក ខាងលិច ព្រមទាំងអះអាងថា អង់ការ៉ានឹងមិនយកចិត្តទុកដាក់ដល់របាយការណ៍ របស់អ្នកសង្កេតការណ៍អន្តរជាតិនោះឡើយ៕