កិច្ចព្រមព្រៀងសំខាន់ៗជាច្រើនត្រូវបានចុះហត្ថលេខានៅវេទិកាធុរកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ឆ្នាំ ២០២០
29/10/2020 06:20
(VOVWORLD) - នោះគឺជាការវាយតម្លៃរបស់គណៈប្រតិភូវៀតណាម - អាមេរិកនៅវេទិកាធុរកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ឆ្នាំ ២០២០ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែតុលានៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាកន្លែងបង្រួបបង្រួមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននិងមានភាពស្វាហាប់បំផុតនៅលើពិភពលោក (រូបថត៖ VGP) នៅក្នុងវេទិកានោះ ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងធុរកិច្ចសហរដ្ឋអាមេរិក វៀតណាមនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ បានពិភាក្សាគ្នាពីបញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល រហូតដល់ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក៏ដូចជា ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសហរដ្ឋអាមេ រិកនិងតំបន់។ ថ្លែងក្នុងវេទិកានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានបញ្ជាក់យ៉ាងច្បាស់នូវយុទ្ធសាស្ត្រធំៗ ចំនួន ៣ ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការនៃតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក នាពេលខាងមុខ។
Related




