VOV WorldVOV World
កិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី៥
30/06/2015 10:39
Vovworld-នាថ្ងៃទី២៩មិថុនានៅអាគ៌ាភ្ញៀវរដ្ឋាភិបាលវៀត ណាម អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាមលោក Le Hoai Trung
កិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី៥
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung (VTC)         Vovworld-នាថ្ងៃទី២៩មិថុនានៅអាគ៌ាភ្ញៀវរដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្ត្រី​ ការបរទេសវៀតណាមលោក Le Hoai Trung និងលេខាអចិន្ត្រៃយ៍ក្រសួងការ​បរទេស ​ថៃ Norachit Sinhaseni បានធ្វើសហអធិបតីភាពកិច្ចប្រជុំពិគ្រោះ​យោបល់​នយោបាយ លើកទី៥រវាងក្រសួងការបរទេសវៀតណាមនិងថៃ។ នៅ​កិច្ច​ប្រជុំនេះ ​ភាគីទាំងពីរ បានឯកភាពវាយតំលៃទំនាក់ទំនងមិត្តភាពនិងដៃគូ​យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ​ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្បស់និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ សហការត្រៀមរៀបចំល្អ សំរាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៣​ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើ សហអធិបតីភាព ជំរុញទំនាក់ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យ សន្តិសុខការបារជាតិសេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគជាដើម។ ភាគីទាំងពីរបានឯកភាព នឹងរៀបចំកិច្ចប្រជុំ​ពិគ្រោះ​យោបល់នយោបាយលើកទី៦រវាងក្រសួងការបរទេសវៀត ណាម-ថៃនៅប្រទេស​ថៃ​នាឆ្នាំ២០១៦៕

More