VOV WorldVOV World
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន + ៣ លើកទី ១១
28/10/2020 11:27
(VOVWORLD) - វៀតណាមក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាននិងអាស៊ានបូក ៣ នឹងត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកការកសាងកម្លាំងពលកម្មអាស៊ានដែលមានលក្ខណៈប្រកួតប្រជែង សកម្មនិងអាចបត់បែនបាន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន + ៣ លើកទី ១១
 ទិដ្ឋភាពនៃកិច្ចប្រជុំ លោក Dao Ngoc Dung ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូផ្សាយចេញពីទីក្រុងហាណូយ (វៀតណាម) នៅរសៀលថ្ងៃទី ២៨ ខែតុលា កិច្ចប្រជុំលើកទី ១១ ថ្នាក់រដ្ឋមន្ត្រីការងារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដោយមានការចូលរួមពីរដ្ឋមន្ត្រី  និងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំង ១០ រួមទាំងប្រតិភូមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុននិងលេខាធិការដ្ឋានអាស៊ានទៀតផង។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានមានប្រសាសន៍ថា វៀតណាមប្តេជ្ញាអនុវត្តរាល់កិច្ចខិតខំប្រឹងប្រែងជាមួយអាស៊ានដើម្បីជំរុញការអនុវត្តន៍សេចក្តីប្រកាសអាស៊ានប្រកបដោយប្រសិទ្ធភាពស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងផ្លាស់ប្តូរ ក៏ដូចជា សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការងារអាស៊ានស្តីពីអនាគតការងារជាដើម។ វៀតណាមក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាននិងអាស៊ានបូក ៣ នឹងត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកការកសាងកម្លាំងពលកម្មអាស៊ានដែលមានលក្ខណៈប្រកួតប្រជែង សកម្មនិងអាចបត់បែនបាន។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម  លោករដ្ឋមន្ត្រី Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖