VOV WorldVOV World
កីឡាករកីឡាការិនីអន្តរជាតិចូលរួមការប្រណាំងកង់មក Dien Bien Phu ២០១៤
24/04/2014 11:05
Vovworld-មានក្រុមកីឡាករកីឡាការិនីចំនួន២២ ក្នុងនោះមានដំណាង​របស់ជប៉ុននិងម៉ាឡេស៊ីនឹងចូលរួមការប្រណាំងកង់ទូទាំងប្រទេសបើកទូលាយ “មក Dien Bien Phu ២០១៤- Cup កាសែត Quan Doi Nhan Dan” ដែល​បាន​ប្រព្រឹត្ត​ទៅចាប់បីថ្ងៃទី១ដល់ថ្ងៃទី៦ឧសភា។
កីឡាករកីឡាការិនីអន្តរជាតិចូលរួមការប្រណាំងកង់មក Dien Bien Phu ២០១៤
សន្និសីទកាសែតការប្រណាំងកង់ទូទាំងប្រទេសបើកទូលាយ “មក Dien Bien Phu ២០១៤- Cup កាសែត Quan Doi Nhan Dan” (កាសែត Quan Doi Nhan Dan)         Vovworld-មានក្រុមកីឡាករកីឡាការិនីចំនួន២២ ក្នុងនោះមានដំណាង​របស់ជប៉ុននិងម៉ាឡេស៊ីនឹងចូលរួមការប្រណាំងកង់ទូទាំងប្រទេសបើកទូលាយ “មក Dien Bien Phu ២០១៤- Cup កាសែត Quan Doi Nhan Dan” ដែល​បាន​ប្រព្រឹត្ត​ទៅចាប់បីថ្ងៃទី១ដល់ថ្ងៃទី៦ឧសភា។ នេះជាព័ត៌មានត្រូវបាននាំចេញនៅ​សន្និសីទ កាសែតនាព្រឹកថ្ងៃទី២៤មេសានៅទីក្រុងហាណូយ។ ការប្រណាំងជា​សកម្មភាព សំខាន់របស់កីឡាវៀតណាមសំដៅរំលឹកខួបលើកទី៦០នៃទិវាជ័យ​ជំនះ Dien Bien Phu និងបណ្ដាទិវាបុណ្យធំៗរបស់ប្រជាជាតិ។         ក្នុងក្របខ័ណ្ឌការប្រណាំងកង់ គណៈចាត់តាំងនឹងប្រគល់អំណោយជិត​៨រយ ចំណែកជូនអតីតយុទ្ធជន មុខសញ្ញាគោលនយោបាយនៅទីក្រុងហាណូយ Hoa Binh, Son La, Dien Bien មានតំលៃសរុបជិត១ពាន់លានដុង៕

More