VOV WorldVOV World
កម្ពុជា៖គណៈបក្សសង្គ្រោះជាតិនឹងរៀបចំសមាជវិសាមញ្ញ
18/04/2017 10:40
(VOVworld) - គណៈបក្សសង្គ្រោះជាតិ (CNRP) នៅ កម្ពុជានឹងរៀបចំសមាជ វិសាមញ្ញជាថ្មីម្ដងទៀតនាថ្ងៃ ទី២៥ មេសា ខាងមុខ។នេះជាសេចក្ដីជូនដំណឹង របស់ថ្នាក់ដឹកនាំ CNRP ក្រោយពីកិច្ចប្រជុំគណៈ កម្មាធិការនាយកនិងគណៈកម្មា ធិការអចិន្ត្រៃរបស់គណៈបក្សនេះកាលពីថ្ងៃទី១៧ មេសា។
ប្រធាន CNRP លោក កឹម សុខា (រូបថត៖AFP/TTXVN) (VOVworld) - គណៈបក្សសង្គ្រោះជាតិ (CNRP) នៅកម្ពុជានឹងរៀបចំសមាជ វិសាមញ្ញជាថ្មីម្ដងទៀតនាថ្ងៃទី២៥ មេសា ខាងមុខ។នេះជាសេចក្ដីជូនដំណឹងរបស់ ថ្នាក់ដឹកនាំ CNRP ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការនាយកនិងគណៈកម្មាធិការ អចិន្ត្រៃរបស់គណៈបក្សនេះកាលពីថ្ងៃទី១៧ មេសា។សមាជវិសាមញ្ញលើកនេះ គ្រោងនឹងពិនិត្យលើការធ្វើវិសោធនកម្មលក្ខនិ្តកៈនិងរៀបចំតំណែងអនុប្រធានឲ្យ សមស្របតាមលក្ខនិ្តកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។នេះត្រូវបានចាត់ទុកថា ជាបម្រែបម្រួលថ្មីបំផុតរបស់ CNRP សំដៅបន្តឆ្លើយតបនឹង សំណូមពររបស់ក្រសួង មហាផ្ទៃកម្ពុជា ក្រោយពីស្ថាប័ននេះចេញសេចក្ដីជូន ដំណឹងចំនួន២លើកដោយមិន ទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់ CNRP និងអនុ ប្រធានថ្មីចំនួន៣រូបនៃគណៈបក្ស នេះ៕