លោកប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង
19/03/2015 11:42
រសៀលថ្ងៃទី១៩មិនា លោកTruong Tan Sang ប្រធានរដ្ឋ វៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េ ខាងត្បូងលោកChung Ui Hwa។

លោកTruong Tan Sang ប្រធានរដ្ឋវៀតណាម(រូបថត អិនធឺណែត) Vovworld-រសៀលថ្ងៃទី១៩មិនា លោកTruong Tan Sang ប្រធានរដ្ឋវៀតណាមទទួល ជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោកChung Ui Hwa។ លោកTruong Tan Sangបានអះអាងថា៖វៀតណាមមានការយកចិត្តទុកដាក៉ជាពិសេសដល់ទំនាក់ ទំនងសហប្រតិបត្តិការជាមួយ កូរ៉េខាងត្បូងដែលក្នុងនោះមានកិច្ចសហប្រិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំង២ផង។លោកបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន របស់ កូរ៉េខាងត្បូងចំពោះវៀតណាម លើគ្រប់វិស័យ។សម្ព័ន្ឋក្រុមហ៊ុនធំៗរបស់ កូរ៉េខាងត្បូងមានវត្តមាននិងធ្វើអាជីវកម្មនៅវៀតណាមប្រកបដោយប្រសិទ្ឋភាព។ លោកChung Ui Hwaអះអាងថា៖លទ្ឋផលដែលទទួលបានទាំងឡាយនឹងរួមចំណែក ពង្រឹងបនិងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង២ក៍ដូចជាទំនាក់ទំនងដៃគូ យុទ្ឋសាស្រ្តរវាងប្រទេសទាំង២៕
Related
More



