ម៉ាឡេស៊ីខំប្រឹងប្រែងជំរុញការងារស្វែងរកយន្តហោះបាត់ខ្លួន
18/03/2014 07:06
(VOVworld) – ការងារស្វែងរកនិងជួយសង្គ្រោះត្រូវបានចាប់ផ្តើមនៅរបងភាគ ខាងជើងនិងភាគខាងត្បូង។

នាយករដ្ឋមន្ត្រី នៃប្រទេសនេះបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ូស្ត្រាលីនិងចិនសំដៅ សហការក្នុងការងារស្វែងរកយន្តហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។ (Image: Vietnam+) (VOVworld) – ក្នុងសន្និសីទកាសែតនាថ្ងៃទី ១៧ មិនា រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនិងជារដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យដឹងថា៖ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នាយករដ្ឋមន្ត្រី នៃប្រទេសនេះបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ូស្ត្រាលីនិងចិន សំដៅ សហការក្នុងការងារស្វែងរកយន្តហោះបាត់ខ្លួនរបស់ក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines។ ម៉ាឡេស៊ីក៏បានផ្ញើរកំណត់ទូតទៅកាន់ មកដល់បណ្ដាប្រទេស ដែលទាក់ទិនដល់យុទ្ធនាការស្វែងរកនិងជួយ សង្គ្រោះផងដែរ។ រដ្ឋមន្ត្រី Hussein បានអះអាងថា៖ ការងារស្វែងរកនិងជួយ សង្គ្រោះត្រូវបានចាប់ផ្តើមនៅរបងភាគ ខាងជើងនិងភាគខាងត្បូង។ ស្តីអំពី ការងារស៊ើបអង្កេត លោក Hussein បានឲ្យដឹងទៀតថា៖ តាំងពីថ្ងៃទី ៨ មិនា មកប៉ូលីសម៉ាឡេស៊ីបានចាប់ផ្តើមការស៊ើប អង្កេតក្រុមបុគ្គលិកទាំងមូលលើ យន្តហោះ MH730 នេះ៕
Related
More



