នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖សហគមន៍អាស៊ានត្រូវក្លាយទៅជាអង្គការធំមួយលើទូទាំងពិភពលោក
09/08/2015 08:42
(VOVworld) - នាថ្ងៃទី៨ សីហា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បាន អំពាវនាវឲ្យប្រទេសជាសមា ជិកអាស៊ានទាំងឡាយរួមគ្នាពង្រឹងសហគមន៍អាស៊ាន ធ្វើឲ្យសហគមន៍នេះអាចធ្វើសកម្មភាពដូចជាអង្គការ ធំមួយលើទូទាំងពិភព លោក។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖dinmerican.wordpress.com) (VOVworld) - នាថ្ងៃទី៨ សីហា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បាន អំពាវនាវឲ្យប្រទេសជាសមាជិកអាស៊ានទាំងឡាយរួមគ្នាពង្រឹងសហគមន៍អាស៊ាន ធ្វើឲ្យសហគមន៍នេះអាចធ្វើសកម្មភាពដូចជាអង្គការធំមួយលើទូទាំងពិភពលោក។ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ទិវាបង្កើតអាស៊ាននៅទីក្រុងគូឡា ឡាំពួ លោក Najib បានឲ្យដឹងថា តាំងពីពេលបង្កើតឡើងនាឆ្នាំ១៩៦៧មក អាស៊ាន បាននិងកំពុងរួមចំណែកក្នុងការរីកចំរើនជាក់ស្ដែងមិនត្រឹមតែចំពោះតំបន់និយាយ រួមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាសមាជិកនិងប្រជាជននិយាយដោយ ឡែកទៀតផង។លោក Najib ក៏បានថ្លែងថា ចាំបាច់ត្រូវលើក កំពស់ការយល់ដឹង អំពីអាស៊ាន អំពីសមិទ្ធិដ៏ធំធេងនានាដែលប្លុកនេះទទួលបាន នាពេលកន្លងទៅនិង យថាទស្សន៍ភ្លឺស្វាងជាងទៀតដែលវានឹងនាំមកនូវសំរាប់ ប្រជាជនគ្រប់រូបនាពេល អនាគត។ក្នុងឱកាសនេះដែរ លោក Najib បានបង្ហាញ មុខសៀវភៅមានចំណង ជើងថា “អាស៊ានរបស់ខ្ញុំ ផ្ទះរបស់ខ្ញុំ”៕
Related
More



