នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋ
03/02/2021 08:22
(VOVWORLD) - លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអុជធូបទានរំលឹកវិញ្ញានក្ខ័ន្ធដល់អគ្គលេខាបក្សលោក Le Duan អគ្គលេខាបក្សលោក Truong Trinh អគ្គលេខាបក្សលោក Le Kha Phieu និងនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីលោក Pham Van Dong។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋ (រូបថត៖ TTXVN) ក្នុងឱកាសអំណរបុណ្យតេតប្រពៃណី ២០២១ នោះ នារសៀលថ្ងៃទី ២ ខែកុម្ភ៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ញើញទៅ អុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំជើងចាស់របស់បក្ស និងរដ្ឋ។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអុជធូបទានរំលឹកវិញ្ញានក្ខ័ន្ធដល់អគ្គលេខាបក្សលោក Le Duan អគ្គលេខាបក្សលោក Truong Trinh អគ្គលេខាបក្សលោក Le Kha Phieu និងនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីលោក Pham Van Dong។ នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធដល់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឥស្សរជនមួយរូប ដែលត្រូវបានលោកប្រធានហូជីមិញប្រគល់ភារកិច្ចបង្កើតក្រុមវៀតណាមកងទ័ពឃោសនារំដោះ ហើយជា ឧត្តមសេនីយ៍ដើមដំបូងនៃកងទ័ពប្រជាជនវៀតណាម ដែលឈ្មោះរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងជ័យជំនះដ៏មហិមានៃការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិនិយមអាមេរិក ជាមួយបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ៕
Related
More



