VOV WorldVOV World
នាយករដ្ឋមន្ត្រីសឹង្ហបុរីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
12/09/2013 11:48
Vovworld-នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បានមកទស្សនាសារមន្ទីកងទ័ព​បរមរាជវាំង Thang Long
នាយករដ្ឋមន្ត្រីសឹង្ហបុរីបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចរចារជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong (vietnamplus.vn)         Vovworld-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី១២កញ្ញា នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បានមកទស្សនាសារមន្ទីកងទ័ព​ បរមរាជវាំង Thang Long និងកន្លែងកេរ៌្តដំណែលមួយចំនួនផ្សេងៗនៅរដ្ឋធានី​ ហាណូយ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong នឹងជួប​សន្ទនា​ជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។         មុននោះនាថ្ងៃទី១១កញ្ញា ក្រោយការចរចាររវាងនាយករដ្ឋមន្ត្រី Lee Hsien Loong និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ភាគីទាំងពីរបាន​ចេញសេចក្តីថ្លែងការណ៍រួមឯកភាពបង្កើតទំនាក់ទំនងដៃកូរយុទ្ធសាស្ត្រវៀតណាម -សឹង្ហបុរី។ សេចក្តីថ្លែងការណ៍រួមបានអះអាងថា ភាគីទាំងពីរនឹងខំប្រឹងប្រែងបង្កើន​ទំនាក់ទំនងដៃគូរទ្វេភាគីនិងសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ សំដៅរួម​ចំណែកជំរុញសន្តិភាពស្ថិរភាពសម្បូររុងរឿងនិងកិច្ចសហប្រតិបត្តិការក្នុងដំបន់ ទប់ទល់នឹងការសាកល្បងថ្មីរបស់ដំបន់និងអន្តរជាតិ។ ប្រទេសទាំងពីរសន្យា​គោរពបណ្ដាគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។​​ ភាគីទាំងពីរអះអាងការប្តេជ្ញាចិត្តសហប្រតិបត្តិការសំដៅឆ្ពោះទៅសហគមន៍​អាស៊ានមួយសមាហរណកម្ម។          ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពក្នុងឱកាសដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសឹង្ហបុរីលើកនេះ នាយប់ថ្ងៃតី១១កញ្ញា កម្មវិធីជួបប្រាស្រ័យសិល្បៈ រវាង​កងទ័ព​សឹង្ហបុរីនិងកងទ័ពប្រជាជនវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុង​ហា ណូយ។ នេះក៏ជាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់​ទំនងការទូតវៀតណាមនិងសឹង្ហបុរី។​វរសេនីយ៍ឯក Nguyen Phuong Dien អនុប្រធាន ស្នងការឃោសនា អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀត​ណាម​បានឲ្យដឹង ថា៖         “នេះជាកម្មវិធីពិសេសពោពេញទៅដោយអត្តសញ្ញាណលោកខាងកើតនិង​មានបណ្ដាបទចម្រៀងលោកខាងលិចដ៏ទំនើប។ មហាជននឹងបានកំសាន្តកាដូ​ពោពេញទៅដោយរូម៉ែនទិកនិងពោពេញទៅដោយចំណងសាមគ្គីភាពមិត្តភាព​រវាងកងទ័ពនៃប្រទេសទាំងពីរ៕”