VOV WorldVOV World
បេឡារុស-កម្ពុជាចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធានិងសេដ្ឋកិច្ចពាណិជ្ជកម្ម
24/04/2014 07:28
(VOVworld) – នាថ្ងៃទី ២៣ មេសាភាគីទាំង ២ បាន ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៩ ក្នុងនោះ មានបណ្ដាកិច្ចព្រមព្រៀងអន្តរដ្ឋាភិបាលអំពី កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធានិង សេដ្ឋកិច្ចពាណិជ្ជកម្ម។
បេឡារុស-កម្ពុជាចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធានិងសេដ្ឋកិច្ចពាណិជ្ជកម្ម
បេឡារុស-កម្ពុជាចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធានិង សេដ្ឋកិច្ចពាណិជ្ជកម្ម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៣ មេសា បន្ទាប់ពីការចរចារនៅរដ្ឋធានី Minsk រវាងនាយក រដ្ឋមន្ត្រីបេឡារុស លោក Mikhail Myasnikovich ជាមួយសមភាគីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលកំពុងមានដំណើរទស្សនកិច្ចនៅបេឡារុស ភាគីទាំង ២ បាន ចុះហត្ថ លេខាលើឯកសារសហប្រតិបត្តិការចំនួន ៩ ក្នុងនោះ មានបណ្ដាកិច្ចព្រមព្រៀង អន្តរដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធានិងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ក្នុងការចរចារ នាយករដ្ឋមន្ត្រីបេឡារុសបានសម្តែងគោលបំណងថា៖ ប្រទេសទាំង ២ បន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគឲ្យ បានខ្លាំងក្លាថែមទៀត។ លោក Myasnikovich បានចាត់ទុកថា៖ ការអភិវឌ្ឍន៍ទំនាក់ ទំនងទ្វេភាគីរវាងប្រទេសទាំង ២ នឹងបង្កលក្ខណៈជំរុញការចរចារអំពីការបង្កើតតំបន់ ពាណិជ្ជកម្មសេរីរវាងសម្ព័ន្ធភាពគយ (រួមមាន បេឡារុស រុស្ស៊ី និង Kazakhstan) និង សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកម្ពុជាបាន អះអាងនឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំង ២ ព្រមទាំងនឹងបង្កលក្ខណៈ ងាយស្រួលសំរាប់បេឡារុសដំណើរការ ចរចារជាមួយអាស៊ាន៕

More