ផ្សារណាត់ទេសចរណ៍អន្តរជាតិ÷ប្រទេសចំនួន៥-ទីមកដល់តែមួយត្រូវបានប្រារព្វឡើង
12/09/2013 07:23
នេះគឺជាលើកទី៩ ដែលផ្សារណាត់ទេសចរណ៍អន្តរជាតិ ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ

ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ ( ITE HCMC 2013) (TTXVN) (VOV)_ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ ( ITE HCMC 2013) ដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម រួមសហការជាមួយគណះ កម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំ ត្រូវបានប្រារព្វឡើងនាយប់ថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។ ដោយប្រធានបទ÷ព័រណ៌ចម្រុះ មេគង្គ ពិធីបើកត្រូវបានរៀបចំឡើងដ៏អធិកអធម ដោយមានកម្មវិធីសម្ដែងសិល្បះ ដ៏វិសេសវិសាល ពោពេញដោយអត្តសញ្ញាណវប្បធម៌ជាតិនិងបង្ហាញនូវស្មារតីសាមគ្គី ភាព មិត្តភាពរវាងប្រទេសចំនួន៥÷ ឡាវ មីយ៉ានម៉ា កម្ពុជា ថៃនិងវៀតណាម។ នេះគឺ ជាលើកទី៩ ដែលផ្សារណាត់ទេសចរណ៍អន្តរជាតិ ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ជាមួយអង្គភាពអាជីវកម្មចំនួនជាង៣០០អង្គភាព មកពីប្រទេសនិងតំបន់ ដែនដីចំនួន១៧។ លោក Nguyen Bao Anh នាយករងមជ្ឈមណ្ឌលពន្លឿនទេសចរណ៍ទីក្រុងហូជីមិញ បានអោយដឹងថា÷ “ ទីមួយគឺឧទ្ទេសនាមអំពីសារថ្មីមួយគឺ÷ប្រទេសចំនួន៥-ទីមកដល់តែ១។ យើងខ្ញុំប្រមូលផ្តុំអាទិភាពបំផុសនិងជំរុញរាល់ទីផ្សារទេសចរណ៍អន្តរជាតិ ក្នុងនោះ បាន រៀបចំ បណ្ដាសិក្ខាសាលាដើម្បីឧទ្ទេសនាមអំពីរាល់ឧត្តមភាព សក្ដានុភាពទេសចរណ៍ របស់ទីមកដល់ទាំង៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម៕”
Related





