បំផុសកម្មវិធីវាយតម្លៃនិងប្រកាសអង្គភាពអាជីវកម្មប្រកបដោយចីរភាពនៅវៀតណាម
18/04/2017 11:53
(VOVworld)-នាថ្ងៃទី១៨មេសានៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាម (VCCI) រួមសហការជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាម (VBCSD) បានរៀបចំពិធីបំផុស “កម្ម
ទិដ្ឋភាពនៃពិធី (VOVworld)-នាថ្ងៃទី១៨មេសានៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាម (VCCI) រួមសហការជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការ អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនៅវៀតណាម (VBCSD) បានរៀបចំពិធីបំផុស “កម្ម វិធីវាយ តម្លៃ ប្រកាសសហគ្រាប្រកបដោយចីរភាពនៅវៀតណាម”។ នេះជាកម្មវិធីបានរៀបចំ ប្រចាំឆ្នាំ សំដៅលើកតម្កើងសហគ្រាសឈានមុខ ទទួលបានសមិទ្ធិជាក់ ស្តែងក្នុង វិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Quang Vinh អគ្គលេខាធិការរង VCCI បានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព បានក្លាយទៅជាតម្រូវការចាំបាច់ក្នុងសកម្មភាពសេដ្ឋកិច្ចសកលលោក ព្រមទាំងជា ការសាកល្បងក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក។ ធ្វើ អាជីវកម្មប្រ កបដោយចីរភាពនឹងជួយបង្កើនកម្លាំងពលំ លើកកំពស់ឋានៈនិងទទួល បានទំនុក ទុកចិត្តរបស់រដ្ឋាភិបាល អតិថិជន និងវិនិយោគិនក៏ដូចជាភាគីពាក់ព័ន្ធនា នា។ តាម គំរោង ពិធីប្រកាសសហគ្រាសអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៧នឹង បានរៀប ចំឡើងនាខែធ្នូឆ្នាំ២០១៧៕
Related




