បន្តសម័យប្រជុំលើកទី២១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣
12/09/2013 11:58
Vovworld-ការបោះឆ្នោតទំនុកទុកចិត្តត្រូវបានដំណើរការម៉ត់ចត់បើកចំហរតម្លាភាព

ប្រធានគណៈកម្មាធិការកិច្ចការដំណាងរដ្ឋសភា Nguyen Thi Nuong (VOV) Vovworld-បន្តសម័យប្រជុំលើកទី២១ នាព្រឹកថ្ងៃទី១២កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាគ្សាផ្ដល់មតិអំពីរបាយការណ៍លទ្ធផលបោះឆ្នោត ទំនុកទុកចិត្តរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់និងការត្រៀម រៀបចំឲ្យសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣។ តាមរបាយការណ៍ លទ្ធផលបោះឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់ដោយប្រធានគណៈកម្មាធិការកិច្ចការដំណាងរដ្ឋសភា Nguyen Thi Nuong រាយការណ៍នោះ ការបោះឆ្នោតទំនុកទុកចិត្តត្រូវបានដំណើរការម៉ត់ចត់បើកចំហរ តម្លាភាព តួនាទីរបស់សមាជិកសភាក្រុមប្រឹក្សាប្រជាជនត្រូវបានលើកកំពស់។ ស្ដីពីកិច្ចការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ ប្រធាន ខុទ្ទកាល័យរដ្ឋសភា Nguyen Hanh Phuc បានលើកច្បាស់ថា រយៈពេលធ្វើការសរុប របស់រដ្ឋសភានៅសម័យប្រជុំប្រមាណ៣៥ថ្ងៃ ក្នុងនោះកិច្ចប្រជុំត្រៀមនិងពិធីបើក នាថ្ងៃទី២១តុលានិងគ្រោងនឹងបិទនាថ្ងៃទី៣ធ្នូឆ្នាំ២០១៣។ នេះជាសម័យសំរេច លើខ្លឹមសារសំខាន់ជាច្រើន ក្នុងនោះមានការអនុម័តលើការធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩២និងច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម)៕
Related





