VOV WorldVOV World
បញ្ចប់ការចរចារបំពេញបន្ថែម TPP នៅអាមេរិក
26/11/2013 08:12
Vovworld-កិច្ចប្រជុំសម្ងាត់ថ្នាក់ប្រធានក្រុមចរចារកិច្ចព្រមព្រៀងដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បានបញ្ចប់នាថ្ងៃទី២៤វិច្ឆិកា(តាមម៉ោងអាមេរិក)នៅទីក្រុង Salt Lake រដ្ឋ Utah អាមេរិក។​
បញ្ចប់ការចរចារបំពេញបន្ថែម TPP នៅអាមេរិក
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Quoc Khanh ប្រធានក្រុមចរចារវៀតណាម (VOV)         Vovworld-កិច្ចប្រជុំសម្ងាត់ថ្នាក់ប្រធានក្រុមចរចារកិច្ចព្រមព្រៀងដៃគូរ​អន្តរ​ ប៉ាស៊ីហ្វិក (TPP) បានបញ្ចប់នាថ្ងៃទី២៤វិច្ឆិកា(តាមម៉ោងអាមេរិក)នៅទីក្រុង Salt Lake រដ្ឋ Utah អាមេរិក។​ វង់ចរចារនេះមានអត្ថន័យសំខាន់ពីព្រោះបណ្ដាភាគី​កំពុងខំប្រឹងប្រែងបន្ថយការខ្វែងគំនិតមុននឹងកិច្ចប្រជុំមានចរិតលក្ខណៈសំរេច នៅសឹង្ហបុរីនាខែក្រោយរវាង រដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួម TPP។ សមាជិក ជាង​១ពាន់នាក់របស់ក្រុមចរចារចំនួន១២បានមានវត្តមាននៅ Utah ដើម្បីចូលរួម​ វង់​ចរចារបំពេញបន្ថែម។ លទ្ធផលនៃវង់ចរចារនេះនឹងជាមូលដ្ឋានសំខាន់ដើម្បី កិច្ច​ប្រជុំ​រដ្ឋមន្ត្រីបណ្ដាខឿនសេដ្ឋកិច្ច TPP នាខែក្រោយនៅសឹង្ហបុរីដើម្បីសំរេចចិត្ត តើ​អាចបញ្ចប់ការចរចារក្នុងឆ្នាំនេះដូចនឹងកិច្ចសន្យាដែររឺទេ។         អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Quoc Khanh ប្រធាន​ក្រុមចរចារវៀតណាមបានចាត់ទុកថា៖       “បណ្ដាភាគីបានបង្ហាញភាពសកម្មដូច្នេះមានដំណើរវិវឌ្ឍន៍វិជ្ជមានលើវិស័យ នានា រួមទាំងវិស័យពិបាកដូចជាកម្មសិទ្ធិបញ្ញា អង្គភាពអាជីវកម្មរដ្ឋ ពលកម្ម​បរិស្ថាន​ ជាដើម។ អាចបញ្ចប់បានរឺទេគឺចំណុះទៅលើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ។ យើងត្រឹមតែ សំដៅទៅលើលទ្ធផលមួយគឺបណ្ដារដ្ឋមន្ត្រីទទួលបានកិច្ចព្រមព្រៀងសារវន្ត បន្ទាប់ នោះបណ្ដាក្រុមចរចារនឹងតាក់តែងឯកសារ ប្រសិនបើបណ្ដាភាគី​មានការខំប្រឹងប្រែង​ សកម្មជាមួយគ្នា ខ្ញុំគិតថា មានលទ្ធភាពទទួលបាននៅ​សន្និសីទ​រដ្ឋមន្ត្រីនៅសឹង្ហបុរី៕”