VOV WorldVOV World
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិគប្បីដាក់ឲ្យធ្វើប្រជាមតិ
12/11/2015 10:13
(VOVworld) - សេចក្ដីព្រាងច្បាប់ធ្វើប្រជាមតិជាខ្លឹម សារសំខាន់ត្រូវបានសមាជិក សមាជិកាសភាវៀត ណាមយកមកពិភាគ្សានៅសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃ ទី១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ។
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិគប្បីដាក់ឲ្យធ្វើប្រជាមតិ
(VOVworld) - សេចក្ដីព្រាងច្បាប់ធ្វើប្រជាមតិជាខ្លឹមសារសំខាន់ត្រូវបានសមាជិក សមាជិកាសភាវៀតណាមយកមកពិភាគ្សានៅសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី ១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ។ សមាជិកសមាជិកាសភាភាគច្រើនសំរេចជាឯក ច្ឆ័នថា ការធ្វើប្រជាមតិត្រូវបានរៀបចំ ឡើងនិងអនុវត្តន៍នៅក្នុងទូទាំងប្រទេសចំ ពោះបញ្ហាសំខាន់ពិសេសនានា របស់ប្រទេសជាតិ។តាមការកំណត់នៃរដ្ឋធម្មនុញ និងច្បាប់ចាត់តាំងរដ្ឋសភាថា រាល់បញ្ហាត្រូវការធ្វើប្រជាមតិនោះគឺអំពីរដ្ឋធម្មនុញ្ញ និងបញ្ហាសំខាន់ផ្សេងៗដែលមានអត្ថន័យនៅកំរិតជាតិហើយត្រូវលើកឡើងដើម្បី ប្រជាជនទាំងមូលសំរេច។ លោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc បានផ្ដល់យោបល់ថា៖ សមាជិកសភាមណ្ឌល Binh Phuoc លោក Bui Manh Hung “តាមមតិរបស់ខ្ញុំថា បញ្ហាសំខាន់ពិសេសគឺជាបញ្ហាមានឥទ្ធិពលដ៏ធំទូលាយដែល ជះឥទ្ធិពលទៅ លើប្រទេសជាតិ ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាតិ ហើយជា បញ្ហាត្រូវបានប្រជាជនទាំងមូលយកចិត្តទុកដាក់។ព្រមទាំង នៅ ពេល ធ្វើប្រជាមតិ គឺត្រូវផ្ដល់ព័ត៌មានជាផ្លូវការនិងគ្រប់គ្រាន់អំពីបញ្ហាទាំងនេះ សំរាប់ប្រជាជន ជ្រើសរើសវិធានការម្ចាស់ការជាទីបំផុតនិងធ្វើការសំរេចដោយ មានការទទួលខុសត្រូវ”៕

More