VOV WorldVOV World
បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី
13/11/2015 08:37
Vovworld-ផ្សារណាត់-លក់ទំនិញ ទំនិញវៀតណាមគុណ ភាពខ្ពស់ម៉ូស្គូឆ្នាំ​២០១៥បានបើកនាថ្ងៃទី១២វិច្ឆិកា
បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី
បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី         Vovworld-ផ្សារណាត់-លក់ទំនិញ ទំនិញវៀតណាមគុណភាពខ្ពស់ម៉ូស្គូឆ្នាំ​ ២០១៥បានបើកនាថ្ងៃទី១២វិច្ឆិកានៅមណ្ឌលសម្ព័ន្ធពហុសមត្ថកិច្ចហាណូយ- ម៉ូស្គូ (Incentra) នៅរដ្ឋធានីនៃសហព័ន្ធរុស្ស៊ី។ នេះជាសកម្មភាពពន្លឿនពាណិជ្ជកម្ម​ មាន​អត្ថន័យសំខាន់ស្ថិតក្នុងខ្សែសកម្មភាពបង្កើតឱកាសជាក់ស្ដែងសំរាប់អង្គភាព ​អាជីវកម្មវៀតណាមផ្សព្វផ្សាយផលិតផលនិងពាណិជ្ជសញ្ញាទាក់ទងទីផ្សារ​កសាង និងអភិវឌ្ឍន៍បណ្ដាញចែកចាយនៅទីផ្សារសហព័ន្ធរុស្ស៊ី។​ អង្គភាព​អាជីវកម្ម​វៀត ណាមចំនួនប្រមាណ១៧០ដោយមានមុខទំនិញគុណភាពខ្ពស់ជាង១ម៉ឺន​បានចូល រួមផ្សារណាត់លើកនេះ។         ក្នុងក្របខ័ណ្ឌផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់ គណៈចាត់តាំង បាន រៀបចំសិក្ខាសាលាឯកទេសដូចជាសិក្ខាសាលាពន្លឿនពាណិជ្ជកម្មវិនិយោគ ទេសចរណ៍និងតភ្ជាប់អង្គភាពអាជីវកម្មទីក្រុងហាណូយ-សហព័ន្ធរុស្ស៊ី២០១៥ សិក្ខាសាលាតភ្ជាប់អង្គភាពអាជីវកម្មផ្នែកតម្បាញកាត់ដេរស្បែកជើង កសិផល- ស្បៀងអាហារជាដើម៕

More