ប្រធានាធិបតី Hugo Chavez មិនអាចដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាលកំណត់
09/01/2013 09:02
(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋាភិបាល Venezuela បានទទួលស្គាល់ថា៖ ប្រធានាធិបតីប្រទេសនេះ លោក Hugo Chavez ដែលជាប់ឆ្នោតជាថ្មីម្តងទៀត នឹងមិនអាច ដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាលកំណត់ នាថ្ងៃទី ១០ មករា នៅរដ្ឋសភា Venezuela ដោយសារ មូលហេតុសុខភាព។

(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋាភិបាល Venezuela បានទទួលស្គាល់ថា៖ ប្រធានា ធិបតីប្រទេសនេះ លោក Hugo Chavez ដែលជាប់ឆ្នោតជាថ្មីម្តងទៀត នឹងមិនអាច ដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាលកំណត់ នាថ្ងៃទី ១០ មករា នៅ រដ្ឋសភា Venezuela ដោយសារមូលហេតុសុខភាព។ ព័ត៌មាននេះត្រូវ បាននាំចេញ ក្នុងលិខិតមួយរបស់អនុប្រធានាធិបតី Venezuela លោក Nicolas Maduro និងត្រូវ បានប្រធានរដ្ឋសភា Venezuela លោក Diosdado Cabello ប្រកាស ក្នុងសម័យប្រជុំ ប្រចាំខែរបស់រដ្ឋសភានៃប្រទេសនេះ។ តាមមាត្រា លេខ ២៣១ របស់រដ្ឋធម្មនុញ្ញ Venezuela ថា៖ ប្រធានាធិបតី Chavez នឹងធ្វើ សច្ចាប្រនិធានទទួលដំណែងចំពោះ មុខតុលាការកំពូល ក្រោយពីថ្ងៃទី ១០ មករា៕
Related





