ប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas បានអំពាវនាវអ៊ីស្រាអ៊ែលនិង Hamas ឈប់បាញ់
16/07/2014 10:58
(VOVworld)-នាថ្ងៃទី១៥កក្កដា ប្រធានាធិបតីប៉ាឡេ ស្ទីន លោក Mahmoud Abbas បានអំពាវនាវចលនា ឥស្លាម Hamas និងអ៊ីស្រាអ៊ែលយល់ព្រមលើការ

កងទ័ពអ៊ីស្រាអ៊ែលបាញ់កាំជ្រួចទៅលើតំបន់ Gaza (រូបថតៈ AP) (VOVworld)-នាថ្ងៃទី១៥កក្កដា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានអំពាវនាវចលនាឥស្លាម Hamas និងអ៊ីស្រាអ៊ែលយល់ព្រមលើការ ផ្តើមគំនិត ឈប់បាញ់ដែលបានស្នើឡើងដោយប្រទេសអេហ្ស៊ីប។ ថ្លែងមតិបន្ទាប់ពីការជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែល កំពុងបំពេញទស្សនកិច្ចនៅ Ramallah លោក Abbas បានសង្កត់ធ្ងន់ថា ការផ្តើមគំនិត របស់អេហ្ស៊ីបមានសារៈសំខាន់និងជួយទប់ទល់ការ បង្ហូឈាមនៅតំបន់ Gaza ក៏ដូចជាបញ្ឈប់ស្ថានភាពអស្ថេរភាពនាបច្ចុប្បន្នក្នុង តំបន។ លោក Steinmeier ក៏បានសម្តែងក្តីសង្ឃឹមថា Hamas នឹងយល់ព្រមលើ ការផ្តើមគំនិតរបស់អេហ្ស៊ីប បន្ទាប់ពីអ៊ីស្រាអ៊ែលត្រូវទទួលយកបានការផ្តើម គំនិតនេះ។ ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១៥កក្ដដា គណៈរដ្ឋមន្រ្តីអ៊ីស្រា អ៊ែលបានយល់ព្រមលើបទឈប់បាញ់តាមការស្នើរបស់អេហ្ស៊ីប។ ប៉ុន្តែ Hamas បានបដិសេធសំណើរនេះ និងបន្តការបាញ់គ្រាប់រ៉ក្កែតទៅលើអ៊ីស្រាអ៊ែល បណ្តាលឲ្យអ៊ីស្រាអ៊ែលក៏បានសកម្មភាពតបតវិញដែរ៕
Related
More



