ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យតំណាងប្រជាអាណិកជនវៀតណាមនៅក្រុង New York អាមេរិក
07/08/2015 10:04
Vovworld-នាថ្ងៃទី៦សីហានៅក្រុង New York អាមេរិក លោកស្រី Ha Thi Khiet ប្រធានគណៈកម្មាធិការចលនា ប្រជាជន

ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យតំណាងប្រជាអាណិកជនវៀតណាមនៅក្រុង New York អាមេរិក (VNP) Vovworld-នាថ្ងៃទី៦សីហានៅក្រុង New York អាមេរិក លោកស្រី Ha Thi Khiet ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានជួបធ្វើការជាមួយគណៈប្រតិភូ ដំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិជួបប្រាស្រ័យ ជាមួយប្រជាអាណិកជននិងនិស្សិតវៀតណាមនៅក្រុង New York។ ថ្លែងមតិនៅពិធី នេះ លោកស្រី Ha Thi Khiet បានសង្កត់ធ្ងន់ថា គណៈប្រតិភូត្រូវជ្រួចជ្រាបសេចក្តី សំរេចចិត្តរបស់ការិយាល័យនយោបាយ(អាណត្តិទី៩) ស្ដីពីកិច្ចការចំពោះជនវៀត ណាមនៅឯបរទេសក្នុងស្ថានភាពថ្មីដើម្បីសហគមន៍ជនវៀតណាមនៅដំបន់លើក កំពស់ការយល់ដឹងអំពីតួនាទីទស្សនៈគោលការណ៍របស់បក្សកុម្មុយនីស្តវៀតណាម ចំពោះអាណិកជនវៀតណាមនៅឯបរទេស។ ឯកអគ្គរដ្ឋទូតប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិលោកស្រី Nguyen Phuong Nga បានឲ្យដឹងថា នាពេលខាងមុខកិច្ចការ ចលនាប្រជាងណិកជននឹងបន្តបានជំរុញក្នុងនោះនឹងស្រាវជ្រាវបង្កើតកំលាំងស្នូល ក្នុងសហគមន៍បង្កើតការតភ្ជាប់យ៉ាងខ្លាំងក្លារវាងជំនាន់មុននិងជំនាន់វ័យក្មេង៕
Related
More



