VOV WorldVOV World
ប្រធានរដ្ឋបានវាយតំលៃខ្ពស់ប្រព័ន្ធនយោបាយនៅមូលដ្ឋាន
08/01/2013 10:20
VOV-នាព្រឹកថ្ងៃទី៨មករាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជា​មួយក្រុមការងារគណៈកម្មា ធិការបញ្ជាកសាងគំរោងការ “បន្តផ្លាស់ប្តូរថ្មី​សុក្រិដ្ឋ ប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន” បានមក ធ្វើការនៅសង្កាត An Hai Bac ខ័ណ្ឌ Son Tra ទីក្រុង Da Nang
ប្រធានរដ្ឋបានវាយតំលៃខ្ពស់ប្រព័ន្ធនយោបាយនៅមូលដ្ឋាន
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang         VOV-នាព្រឹកថ្ងៃទី៨មករាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ ជា​មួយក្រុមការងារគណៈកម្មាធិការបញ្ជាកសាងគំរោងការ “បន្តផ្លាស់ប្តូរថ្មី​ សុក្រិដ្ឋ​ប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន” បានមកធ្វើការនៅសង្កាត់ An Hai Bac ខ័ណ្ឌ Son Tra ទីក្រុង Da Nang ពិនិត្យស្ថានភាពអនុវត្តសេចក្តីសំរេចចិត្ត លើកទី៥​នីតិកាលទី៩ស្ដីពី “ផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពប្រព័ន្ធ នយោបាយនៅ​មូលដ្ឋានឃុំសង្កាត់ទីរួមស្រុក”។ ថ្លែងមតិនៅពិធីជួបធ្វើការ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់លទ្ធផលអនុវត្តសេចក្តីសំរេចចិត្ត មជ្ឈឹមលើកទី៥​នីតិកាល​ទី៩លើទូទាំងប្រទេសនិយាយរួមនិងរបស់សង្កាត់ An Hai Bac ខ័ណ្ឌ Son Tra ទីក្រុង Da Nang និយាយដោយឡែក។ ប្រធានរដ្ឋ Truong Tan Sang បាន​សង្កត់ធ្ងន់ទៅលើការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥បាន ជួយកែលំអរជាជំហានៗលើកកំពស់គុណភាពជួរកម្មាភិបាលមន្ត្រីរដ្ឋការ៕