ប្រធានរដ្ឋសភាឡាវមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញនិងខេត្ត Tien Giang។
09/01/2013 09:00
VOV-នាយប់ថ្ងៃទី៨មករា ក្នុងពីធីទទួលជួបសន្ទនា ជាមួយប្រធានរដ្ឋសភាឡាវ Pany Yathotou ដែលកំពុង បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ លេខាគណៈ កម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai បានអះអាងថាទីក្រុងហូជីមិញជានិច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តដើម្បីអនុវត្តយ៉ាងល្អបំផុតរាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីវៀងច័ន្ទនិងខេត្តមួយចំនួននៅភាគខាងត្បូងឡាវ។

VOV-នាយប់ថ្ងៃទី៨មករា ក្នុងពីធីទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភា ឡាវ Pany Yathotou ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai បានអះអាងថាទីក្រុងហូជីមិញជានិច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តដើម្បីអនុវត្តយ៉ាងល្អបំផុតរាល់ខ្លឹមសារនៃ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីវៀងច័ន្ទនិងខេត្ត មួយចំនួននៅភាគខាងត្បូងឡាវ។ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានមកបំពេញទស្សនកិច្ចនៅខេត្ត Tien Giang មុននោះនារសៀលថ្ងៃទី៨មករា ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានមកបំពេញទស្សនកិច្ចនៅខេត្ត Tien Giang។ ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀត ណាមបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាឡាវបានបង្ហាញនូវ កិច្ចសហប្រតិបត្តិការមិត្តភាពនិងចំណងមិត្តភាពរវាងបក្សទាំងពីរ ប្រជាជាតិទាំង ពីរវៀតណាម-ឡាវ៕
Related





