ប្រធានរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយប្រធាន IPU
17/03/2014 11:45
Vovworld-បន្ទាប់ពីទៅកាន់ទីក្រុង Geneva ស្វីស នារសៀលថ្ងៃទី១៦មិនា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកជួបសម្ដែងការគួរសមប្រធានអន្តរសភាពិភពលោក (IPU) លោក Abdelwahad Radi។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានមកជួបសម្ដែង ការគួរសមប្រធានអន្តរសភាពិភពលោក (IPU) លោក Abdelwahad Radi។ (VOV) Vovworld-បន្ទាប់ពីទៅកាន់ទីក្រុង Geneva ស្វីស នារសៀលថ្ងៃទី១៦មិនា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកជួបសម្ដែងការគួរសមប្រធានអន្តរសភាពិភពលោក (IPU) លោក Abdelwahad Radi។ នៅទីនេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានជឿជាក់ថា មហា សន្និបាត IPU លើកទី១៣០នឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ប្រធាន រដ្ឋសភាបានថ្លែងអំណរគុណការគាំទ្រ ជួយឧបត្ថម្ភរបស់លោកប្រធាន IPU ដើម្បីរដ្ឋសភាវៀតណាមបានទទួលរៀបចំមហាសន្និបាតអន្តរសភាពិភពលោក លើកទី១៣២នៅទីក្រុងហាណូយនាខែមិនាឆ្នាំ២០១៥។ ជាមួយប្រធានបទ “អន្តរសភានិងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ចីរភាពក្រោយឆ្នាំ២០១៥” នៅមហា សន្និបាត IPU 132 ប្រធានរដ្ឋសភាជឿជាក់ថា នេះនឹងជាឱកាសដើម្បីរដ្ឋសភា នានាចែករំលែកទស្សនៈអាទិភាពរបស់ប្រទេសនិងដំបន់អំពីបញ្ហាអភិវឌ្ឍន៍ ក្រោយឆ្នាំ២០១៥។ រីឯប្រធាន IPU លោក Abdelwahad Radi បានវាយតំលៃ ខ្ពស់ការខំប្រឹងប្រែងត្រៀមរៀបចំឲ្យ IPU លើកទី១៣២របស់វៀតណាម។ បន្ទាប់ពីការជួបសន្ទនា ប្រធានរដ្ឋសភា Nguyen Sinh Hung និងប្រធាន IPU Abdelwahad Radi បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងរដ្ឋសភាវៀតណាមជាមួយអន្តរសភាពិភពលោកអំពីការដែលវៀតណាមត្រៀម រៀបចំមហាសន្និបាត IPU-132 និងសន្និសីទទាក់ទិននានា។ ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាមបានប្រកាស Logo មហាសន្និបាត IPU-132។ Logo មហា សន្និបាត IPU-132 ជាសាររបស់រដ្ឋសភាវៀតណាម ជាប្រទេសម្ចាស់ផ្ទះ សមាជិក សកម្មមានការទទួលខុសត្រូវរបស់ IPU ខំប្រឹងប្រែងដើម្បីសន្តិភាពសម្បូររុងរឿង អភិវឌ្ឍន៍លើទូទាំងពិភពលោក៕
Related
More



