VOV WorldVOV World
ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា
29/09/2015 07:55
(VOVworld)-នាព្រឹកថ្ងៃទី២៩កញ្ញា តាមម៉ោងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមទាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីក្រុងញូវយ៉ក់របស់​
ប្រធានរដ្ឋវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា
ប្រធានរដ្ឋ TRuong Tan Sang ឆកលើយសំភាសន៍ពេលអញ្ជើញមកដល់ គុយបា (រូបថតៈ TRuong Son) (VOVworld)-នាព្រឹកថ្ងៃទី២៩កញ្ញា តាមម៉ោងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីក្រុង ញូវយ៉ក់របស់​អាមេរិក បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសន្និសីទកំពូល អ.ស.បស្តីពីរបៀបវារៈដល់ឆ្នាំ២០៣០ អញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅប្រទេស គុយបា តាមសេចក្តីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Raul Castro។         នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព៍័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់លោកប្រធានរដ្ឋ Truong Tan Sang លោក Duong Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាបានអះអាង ថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺបន្តពង្រឹងនិងពង្រីកទំនាក់ទំនងពិសេស រវាងវៀតណាមជាមួយគុយបា។ ដំណើរទស្សនកិច្ចនេះ នឹងលើកកំពស់ទំនាក់ ទំនងនយោបាយទ្វេភាគី ព្រមទាំងបង្កលក្ខណៈងាយស្រួល ដើម្បីជម្រុញទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូត Duong Minh ជឿជាក់ថា ដំណើរទស្សន កិច្ចនេះរបស់លោកប្រធានរដ្ឋនឹងទទួលបានជោគជ័យ បង្កើតបុព្វបទដ៏រឹងមាំមួយ សម្រាប់ប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងមនោសញ្ចេតនា ពីសេស ដែលប្រទេសទាំងពីរមានស្រាប់ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅ៕  

More