ប្រធានរដ្ឋវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា
01/10/2015 07:39
(VOVworld) - ថ្លែងមតិនៅវេទិការ អង្គភាពអាជីវកម្ម វៀតណាម-គុយបា លោក Truong Tan Sang បានឲ្យ ដឹងថា សកម្មភាពនេះនឹងរួមចំណែកជួយអង្គភាព អាជីវកម្មនៃប្រទេសទាំងពីរបើកទូ លាយកិច្ចសហ ប្រតិបតិ្តការវិនិយោគធ្វើអាជីវកម្មនៅប្រទេសនិមួយៗ។

(VOVworld) - នារសៀលថ្ងៃទី៣០ កញ្ញា ប្រធានរដ្ឋវៀតណាមនិងលោកជំទាវរួមជា មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី La Habana បញ្ចប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបាតាមសេចក្ដី អញ្ជើញ របស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាលោក Raul Castro Ru ចាប់ ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ កញ្ញា។មុននោះ ថ្លែងមតិនៅវេទិការ អង្គភាពអាជីវកម្មវៀត ណាម-គុយបា លោក Truong Tan Sang បានឲ្យដឹងថា សកម្មភាពនេះនឹងរួមចំណែក ជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបើកទូ លាយកិច្ចសហប្រតិបតិ្តការវិនិ យោគធ្វើអាជីវកម្មនៅប្រទេសនិមួយៗ។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវមានជំហានលោតផ្លោះ ថែមទៀតលើវិស័យប្រៀបខ្លាំងដូច ជា សម្ភារៈសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទូរគ មនាគមន៍ និងបើកទូលាយក្នុងវិស័យ ផ្សេងៗដើម្បីទទួលបានលទ្ធផលជាក់ស្ដែង នាពេលខាងមុខ។ “វេទិការអង្គភាពអាជីវកម្មគឺជាភ័ស្តុតាងមួយសំរាប់ការខំប្រឹងប្រែងនៃភាគីទាំងពីរ ហើយត្រូវការបើកទូលាយថែមទៀត។ខ្ញុំជឿជាក់ថា ដោយមានការផ្លាស់ប្ដូរសំ ខាន់អំពីគោលនយោបាយសេដ្ឋកិច្ច គុយបានឹងជាទីផ្សារពោរពេញទៅដោយ សក្ដានុភាពគួរឲ្យទាក់ទាញការវិនិយោគពីបរទេសនិងកិច្ចសប្រតិបត្តិការសេដ្ឋ កិច្ច អន្តរជាតិ។ក្នុងកាលៈទេសៈនោះ កាន់តែមានអង្គភាពអាជីវកម្មវៀតណាមជា ច្រើនយកចិត្តទុកដាក់និងមានគោលបំណងបង្កើតកិច្ចសហប្រតិបតិ្តការពាណិជ្ជ កម្ម វិនិយោគនិងអាជីវកម្មជាមួយដៃគូគុយបា”។ ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងសភាឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម-គុយបា នៅវេទិការនេះ លោកប្រធានរដ្ឋ Truong Tan Sang បានធ្វើកាកស្សិណសាក្សីពិធី ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងសភាឧស្សាហកម្មនិងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ៕
Related
More



