VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិ
07/05/2015 08:41
(VOV)_នាថ្ងៃទី៧ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវ ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីរដ្ឋធានីហាណូយ
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (VOV)_នាថ្ងៃទី៧ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang  និង លោកជំទាវ ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីរដ្ឋធានីហា ណូយ អញ្ជើញទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យជំនះ ក្នុងសង្គ្រាមការពារជាតិដ៏មហិមានៅរុស្ស៊ី (ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ឧសភាឆ្នាំ ២០១៥) ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក (ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣  ​ឧសភា) និងនៅសាធារណរដ្ឋអាហ្សែបៃហ្សង់ (ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ​ឧសភា)  តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតី សាធារណរដ្ឋឆែក លោក Milos Zeman និង​ប្រធានាធិបតីសាធារណរដ្ឋអាហ្សែបៃ ហ្សង់ លោក Ilham Aliev ៕

More