ប្រកាសជាផ្លូវការអំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
26/12/2025 09:48
(VOVWORLD) - នាសប្តាហ៍កន្លងទៅ វៀតណាមបានប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបើកចំហរ កែទម្រង់ស្ថាប័ន និងបង្កើតបរិយាកាសទាក់ទាញសម្រាប់វិនិយោគិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមសន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមានទីតាំងនៅក្នុងទីក្រុងធំៗចំនួន២របស់វៀតណាមគឺ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ ក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV ដោយសង្កត់ធ្ងន់លើគោលដៅនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា៖
TAG
VOV/VOVworld/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/វៀតណាម/សេដ្ឋកិច្ច
Related





