ប្រកាសខ្សែទូរស័ព្ទ Hotline អំពីការគាំពារជនវៀតណាមនៅឆែក

(VOV)_​ នាថ្ងៃទី៦ មិថុនា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa នៅទីក្រុង​ Praha​
ឯកអគ្គរដ្ឋទូតវៀតណាម លោក Truong Manh Son និងប្រធានសមាគម​ជនវៀត
ណាមនៅសាធារណរដ្ឋឆែក លោក Hoang Dinh Thang បានអញ្ជើញ​ជាអធិបតីជំ
នួបសន្ទនា ស្ដីពី៖​ការបង្កើនកិច្ចសហការ រវាងស្ថានទូត ​និងសមាគម​ជនវៀតណាម
ដើម្បីផ្លាស់ប្តូរថ្មី លើកកំបស់សមត្ថភាពការងារដឹកនាំ និងគាំពារ​ជនវៀតណាម។
នៅទីនេះ លោក Le Quoc Tuan ប្រធានស្ថានកុងស៊ុលវៀត​ណាម​ នៅឆែក បានប្រ
កាសលេខទូរស័ព្ទ Hotline សំរាប់ប្រជាពលរដ្ឋវៀតណាម​នៅ​ឆែក។​ តាមនោះ ជន
វៀតណាមនៅឆែកជួបការលំបាកនានា អាចទាក់ទង​តាមលេខទូរស័ព្ទ 792 392 299
ដើម្បីពិគ្រោះយោបល់ និងជួយឧបត្ថម្ភ៕