VOV WorldVOV World
ប៉ូឡូញចាប់ផ្តើមការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ
24/04/2014 11:07
(VOVworld) - នាថ្ងៃទី ២៣ មេសា​​ប៉ូឡូញបានចាប់ផ្តើម ការធ្វើសមយុទ្ធដោយមានការ ចូលរួមរបស់ទាហានចំនួន ៣ ពាន់នាក់។
ប៉ូឡូញចាប់ផ្តើមការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ
ប៉ូឡូញបានចាប់ផ្តើមការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ (Image: Vietnam+) (VOVworld) - នាថ្ងៃទី ២៣ មេសា​​ប៉ូឡូញបានចាប់ផ្តើមការធ្វើសមយុទ្ធដោយមានការ ចូលរួមរបស់ទាហានចំនួន ៣ ពាន់នាក់។ ក្រៅពីនោះ កងកំលាំងប្រដាប់អាវុធប៉ូឡូញ បានដាក់ពង្រាយយន្តហោះដឹកជញ្ចូនចំនួន ១ គ្រឿងនិងយន្តហោះចំបាំងចំនួន ២ គ្រឿងទៀត។ អ្នកនាំពាក្យនៃការធ្វើសម្មយុទ្ធលើកនេះបានឲ្យដឹងថា៖ នេះគឺជាឱកាស ដើម្បីប៉ូឡូញហ្វឹកហាត់សមត្ថភាពទប់ទល់ ក្នុងករណី មានការ​ឆ្លៀតចូលព្រំដែនខុស ច្បាប់។ សេចក្តីសម្រេចដំណើរការធ្វើសម្មយុទ្ធពោលខាងលើក៏បានទាក់ទិនដល់ ភាពតានតឹងនៅអ៊ុយក្រែនផងដែរ៕

More